បណ្តាញសង្គម

សមត្ថកិច្ចបង្ក្រាប និងចាប់មេឆ្នោតដ៏ធំ២នាក់ នៅខណ្ឌឬស្សីកែវ

(ភ្នំពេញ)៖ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រី២នាក់ ជាប់ពាក់ព័ន្ធការបើកកត់ឆ្នោតវៀតណាម (ល្បែងស៊ីសង) ខុសច្បាប់នៅ២ទីតាំងផ្សេងគ្នា។ ការឃាត់ខ្លួនមេឆ្នោតទាំង២នាក់នេះ បានធ្វើឡើងនៅក្នុងភូមិផ្សារតូច និងនៅលើកំណាត់ផ្លូវលេខ៧០ លើកំណាត់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

អាន​បន្ត៖ សមត្ថកិច្ចបង្ក្រាប និងចាប់មេឆ្នោតដ៏ធំ២នាក់ នៅខណ្ឌឬស្សីកែវ

យុទ្ធនាការរឹតបន្ដឹងច្បាប់! ​នគរបាលខេត្តកំពង់ចាម បើកប្រតិបត្តិការ​ត្រួតពិនិត្យរកសារធាតុញៀន លើ​អ្នកបើកបររថយន្ដ​បាន២២៩នាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្ដ ចំនួន១៧១គ្រឿង ស្នើនឹងចំនួនមនុស្សទាំងអ្នកបើកបរ និងព្រូរថយន្ដ ចំនួន២២៩នាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ជាលទ្ធផលរកឃើញ២៣នាក់ មានសារធាតុញៀនជាប់ខ្លួន។

អាន​បន្ត៖ យុទ្ធនាការរឹតបន្ដឹងច្បាប់! ​នគរបាលខេត្តកំពង់ចាម...

នគរបាលខេត្តកណ្តាល ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតសម្ភារមួយចំនួន នៅស្រុកស្នួល

(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល បើកប្រតិបត្តិការ ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ចំនួន៦៤កញ្ចប់តូច ស្ថិតនៅចំណុចត្រពាំងទឹក ភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អាន​បន្ត៖ នគរបាលខេត្តកណ្តាល ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់...

ទាហានដែលផ្ទុះអាវុធនៅសង្កាត់ទន្លេបាសាក់ បានចូលខ្លួនសារភាពហើយ, ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ មិនគាំទ្រទាហានគ្មានវិន័យ

(ភ្នំពេញ)៖ លោកនាយចំណង់ ធុន រាជ នាយទាហានរង នៅអង្គភាពកងពលតូចលេខ៧០ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

អាន​បន្ត៖ ទាហានដែលផ្ទុះអាវុធនៅសង្កាត់ទន្លេបាសាក់ បានចូលខ្លួនសារភាពហើយ, ឧត្ដមសេនីយ៍ឯក​...

រកលុយទិញថ្នាំញៀនជក់ ដោយចេញឆក់សម្រេចបាន១៦ដង ត្រូវអាវុធហត្ថភ្នំពេញបង្ក្រាបបាន!

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ចោរឆក់០២នាក់ ត្រូវបានសមត្ថកិច្ច ការិយាល័យបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីកម្លាំងល្បាត មូលដ្ឋានរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបាន នៅចំណុចផ្លូវលេខ៥១ កែងផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

អាន​បន្ត៖ រកលុយទិញថ្នាំញៀនជក់ ដោយចេញឆក់សម្រេចបាន១៦ដង ត្រូវអាវុធហត្ថភ្នំពេញបង្ក្រាបបាន!

គួរឲ្យអាសូណាស់! ប្តី និងប្រពន្ធ រួមទាំងកូនក្នុងផ្ទៃជិតគ្រប់ខែ បានស្លាប់យ៉ាងអណោចអាធ័ម ដោយសារម៉ូតូ និងរថយន្តបុក, តែអកុសលទាំងអ្នកបើកម៉ូតូ និងរថយន្តត្រូវបានដោះលែង

(កណ្តាល)៖ ក្រុមគ្រួសារ នៃសពជនរងគ្រោះមួយគ្រួសារ រួមមានឪពុក ម្តាយ និងកូននៅក្នុងផ្ទៃជិតគ្រប់ខែ កំពុងតែដង្ហើយរកយុត្តិធម៌ បន្ទាប់ពីសាច់ញាតិរបស់ខ្លួនបានស្លាប់បន្សល់កូនតូចម្នាក់ ទៀត កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីម៉ូតូមួយគ្រឿង បានបើកមកបុកពួកគាត់ដួល ហើយក៏មានរថយន្តធុនធំមួយគ្រឿងទៀត បើកមកពីក្រោយបុក និងកិនថែមទៀត។

អាន​បន្ត៖ គួរឲ្យអាសូណាស់! ប្តី និងប្រពន្ធ រួមទាំងកូនក្នុងផ្ទៃជិតគ្រប់ខែ...

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ កំពុងឈរលក់គ្រឿងញៀន ចំនួន២២កញ្ចប់ តែជាលទ្ធផល ត្រូវនគរបាលយាមល្បាតឃើញនៅពេលរាត្រីចាប់វាយខ្នោះ។ លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀន ចំនួន២២កញ្ចប់តូច ខាងលើនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ត្រង់ចំណុចវាលខ្សាច់ក្បែរសំណង់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយទទួលបានបទបញ្ជា ដើម្បីយាមល្បាតក្នុងភូមិសាស្ត្រពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ។

អាន​បន្ត៖ នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន២២កញ្ចប់

មេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅចិន២នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីទាំង២នាក់បងប្អូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ បន្ដតាមនីតិវិធី ។

អាន​បន្ត៖ មេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅចិន២នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស...

រថយន្តក្រុងដឹកអ្នកដំណើរ «ក្រុមហ៊ុន នុនបូរី» លួចដឹកឈើប្រណិត ត្រូវសមត្ថកិច្ចឃាត់ជាប់ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ រថយន្តក្រុងរបស់ក្រុមហ៊ុន នុនបូរី ដឹកអ្នកដំណើរ លួចដឹកជញ្ជូនឈើប្រណិត ប្រភេទធ្នងបង្កប់ជាមួយនឹងការដឹកអ្នកដំណើរ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃាត់ទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ។

អាន​បន្ត៖ រថយន្តក្រុងដឹកអ្នកដំណើរ «ក្រុមហ៊ុន នុនបូរី» លួចដឹកឈើប្រណិត...

ជនជាតិជប៉ុនម្នាក់ ភ្ញាក់ផ្អើលចំពោះសមត្ថកិច្ចខ្មែរ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ជនជាតិជប៉ុនម្នាក់ឈ្មោះ គូបួ ហ៊ីសាគី ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ ផ្ទះលេខ 38E0 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្តែងការភ្ញាក់ផ្អើល និងថ្លែង អំណរគុណ ជាអនេក ចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ទាប់ពីរូបគាត់ ត្រូវបានមន្ត្រីអាវុធហត្ថ កោះអញ្ជើញ ទៅទទួលយកម៉ូតូ ០១គ្រឿង ម៉ាក VISION ស្លាកលេខ ត្បូងឃ្មុំ 1B-3094 ដែលជាម៉ូតូរបស់គាត់ ត្រូវបានចោរកាច់សោរ ក លួចយក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទាំងគាត់មិនធ្លាប់បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញផង។

អាន​បន្ត៖ ជនជាតិជប៉ុនម្នាក់ ភ្ញាក់ផ្អើលចំពោះសមត្ថកិច្ចខ្មែរ!

រថយន្ដដឹកទំនិញ និងរថយន្ដ Camry បុកគ្នាបណ្ដាលឲ្យស្លាប់មន្រ្តីគយនៅកែវផុសម្នាក់ និងមេបញ្ជារងអាវុធហត្ថស្រុកព្រៃនប់

(ព្រះសីហនុ)៖ តាមសេចក្ដីរាយការណ៍ពីមន្រ្តីអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០ព្រឹកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ដម៉ាក់ដេវូ ពណ៌ត្រូយចេក ស្លាកលេខ ៣D-2056 បុកជាមួយរថយន្ដ Camry បាឡែន ស្លាកលេខ 2T-2534 ពណ៌ទឹកប្រាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

អាន​បន្ត៖ រថយន្ដដឹកទំនិញ និងរថយន្ដ Camry បុកគ្នាបណ្ដាលឲ្យស្លាប់មន្រ្តីគយនៅកែវផុសម្នាក់...

ម្តាយ និងកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីជួញគ្រឿងញៀន

(កោះកុង)៖ នគរបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ម្តាយ និងកូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ម្តាយ និងកូនប្រុសត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ...

ពលរដ្ឋខ្មែរ៣៣នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅរយៈពេល២០ថ្ងៃដំបូង ក្នុងខែឧសភានេះ ខណៈផ្ទះសំបែង៨០៦ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣៣នាក់បានស្លាប់ និងគោ-ក្របីអ្នកស្រុក៤០ក្បាលបានងាប់ ដោយសាររន្ទះបាញ់ នៅដើមរដូវវស្សាឆ្នាំនេះ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់អង្គភាព Fresh News នៅរសៀលទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។

អាន​បន្ត៖ ពលរដ្ឋខ្មែរ៣៣នាក់បានស្លាប់ ដោយសាររន្ទះបាញ់ នៅរយៈពេល២០ថ្ងៃដំបូង ក្នុងខែឧសភានេះ...

មន្រ្តីនគបាលច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់ ដកកាំភ្លើងភ្ជង់រកបាញ់អ្នកបើករថយន្តម្នាក់ដោយមិនទាន់ដឹងមូលហេតុ, ស្នងការខេត្តតាកែវ ឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីចាត់ការ

(តាកែវ)៖ នាយផ្នែកអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិភ្នំដិន លោកវរសេនីយ៍ត្រី ស៊ិម វិចិត្រ ត្រូវបានឪពុកអ្នកបើករថយន្តសណ្ដោងម្នាក់ ចោទប្រកាន់ថា បានដកកាំភ្លើងរកបាញ់សម្លាប់កូនរបស់គាត់ ខណៈកូនប្រុសរបស់គាត់ បើករថយន្តចេញពីស្ថានីយ៍ប្រេងសាំងនៅចំណុចភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

អាន​បន្ត៖ មន្រ្តីនគបាលច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់...

ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុង

(បាត់ដំបង)៖ផ្ទះប្រជាពលរដ្ឋ៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយមិនទាន់បានដឹងមូលហេតុពិតប្រាកដនោះទេ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

អាន​បន្ត៖ ផ្ទះពលរដ្ឋ៤ខ្នង នៅស្រុកសំពៅលូន ខេត្តបាត់ដំបង...

កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀនមួយចំនួន

(ព្រះសីហនុ)៖ ដើម្បីលុបបំបាត់ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀន ដោយបានឃាត់ខ្លួនបាន ជនសង្ស័យចំនួន៣នាក់ រួមជាមួយថ្នាំញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងករណី៣ផ្សេងគ្នា នៅក្នុងក្រុង-ខេត្តព្រះសីហនុ។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន...

ចាប់ខ្លួនបុរសម្នាក់ទៀតហើយ ដែលចែកចាយបន្ដ​នូវ​សារប្រមាថព្រះមហាក្សត្រ, ថ្ងៃនេះតុលាការខេត្ដសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ

(សៀមរាប)៖ បុរសម្នាក់ទៀតហើយ ដែលត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបចាប់ខ្លួន ក្រោយបានចែកចាយបន្ដនូវសារប្រមាថព្រះជេស្ដា ព្រះមហាក្សត្រខ្មែរ តាមបណ្ដាញសង្គម Facebook ហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន។

អាន​បន្ត៖ ចាប់ខ្លួនបុរសម្នាក់ទៀតហើយ ដែលចែកចាយបន្ដ​នូវ​សារប្រមាថព្រះមហាក្សត្រ,...

នគរបាលប្រឆាំងគ្រឿងញឿន ក្រសួងមហាផ្ទៃ បង្ក្រាបករណីគ្រឿងញឿនធំមួយ រឹបអូសថ្នាំ​​ជិត៤គីឡូក្រាម

(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ដោយបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលមានអង្គការចាត់តាំងធំ១ករណី រឹបអូសគ្រឿងញៀន ជិត៤គីឡូក្រាម និងជនសង្ស័យបាន៣នាក់ នៅរាជធានីភ្នំពេញ។

អាន​បន្ត៖ នគរបាលប្រឆាំងគ្រឿងញឿន ក្រសួងមហាផ្ទៃ បង្ក្រាបករណីគ្រឿងញឿនធំមួយ...

ថ្ងៃនេះ អាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀន ៦នាក់ និងវត្ថុតាងទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់

(កំពត)៖ បន្ទាប់ពីកម្លាំងជំនាញចុះទៅឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ អាវុធហត្ថខេត្តកំពត បានបញ្ជូនខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាន​បន្ត៖ ថ្ងៃនេះ អាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀន...

រយៈពេល២ថ្ងៃ! គោរបស់ប្រជាពលរដ្ឋ២០ក្បាល នៅខេត្តព្រះវិហារ ត្រូវរន្ទះបាញ់ងាប់

(ព្រះវិហារ)៖ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០១៨នេះ សត្វគោរបស់ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចំនួន២០ក្បាល បានងាប់ ដោយសារបាតុភូតធម្មជាតិរន្ទះបាញ់។

អាន​បន្ត៖ រយៈពេល២ថ្ងៃ! គោរបស់ប្រជាពលរដ្ឋ២០ក្បាល នៅខេត្តព្រះវិហារ ត្រូវរន្ទះបាញ់ងាប់

តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បើក LEXUS RX300 ទៅបុករថយន្តមួយគ្រឿងទៀត រួចរេចង្កូតបុករបងវត្តមហាមន្ត្រី!

(ភ្នំពេញ)៖ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះមានទាំងកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង បានបើករថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាត ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីមា បើក LEXUS RX300 ទៅបុករថយន្តមួយគ្រឿងទៀត...