ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង កាលពីវេលាម៉ោង១៣និង២០នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សហកាជាមួយប៉ុស្តិ៍ប្រម៉ោយ បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចក្នុងព្រៃច្រកព្រាលស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន គឹមអន ហៅ លោកឪ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។
រាជធានីភ្នំពេញ ៖ អគ្គិបានឆាបឆេះផ្ទះល្វែងមួយកន្លែង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយខណៈកំពុងមានផ្សែងហុយខ្លាំងនោះ គេឃើញមានស្ត្រីម្នាក់ឱបកូនតូចបានស្ថិតនៅផ្ទះនោះ និងបានស្រែកដង្ហើយហៅឲ្យអ្នកនៅខាងក្រោមជួយ ក្នុងស្ថានភាពភ័យស្លន់ស្លោ ហើយសំណាងល្អ ត្រូវបានអ្នកជិតខាង ជួយជម្លៀសចេញទាន់ពេលដោយសុវត្ថិភាពទាំងម្ដាយ និងកូន ។
អានបន្ត៖ អគ្គិឆាបឆេះផ្ទះល្វែងក្នុងបូរីពិភពថ្មីចំការដូង...
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន និងវៀតណាម នៅរាជធានីភ្នំពេញ យ៉ាងហោចណាស់មានអគ្គិភ័យកើតឡើងជាបន្តបន្ទាប់ចំនួន៤លើកហើយ គិតត្រឹមវេលាល្ងាចថ្ងៃដដែលនេះ បណ្ដាលឲ្យផ្ទះ និងសម្ភារៈមួយចំនួនបានរងការខូចខាត នេះបើតាមរបាយការណ៍ពីនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។
អានបន្ត៖ ថ្ងៃសែនចូលឆ្នាំចិន គិតត្រឹមល្ងាចនេះ នៅរាជធានីភ្នំពេញ...
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
អានបន្ត៖ ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ក្នុងសង្កាត់ព្រៃស
ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍កម្រ បង្កឲ្យឆាបឆេះទំនិញលើរថយន្តសណ្តោងមួយគ្រឿង ត្រូវភ្លើងឆេះអស់ ដោយសារកម្ទេចរងើកភ្លើងឆេះព្រៃ នៅវេលាម៉ោង១៤និង៥៥នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ។
អានបន្ត៖ ករណីកម្រ ភ្លើងឆេះព្រៃ ប៉ើងរងើក ធ្លាក់លើរថយន្តកំពុងបើកបរ ឆេះទំនិញហ្មត់
ខេត្តស្វាយរៀង ៖ មានករណីជនជាតិចិន ០៣នាក់ ចាប់ជនជាតិចិនដូចគ្នាម្នាក់ ដាក់ចូលក្នុងរថយន្តសារីទំនើប០១គ្រឿង នៅលើដងផ្លូវជាតិលេខ១ នៅក្រុងបាវិត ទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយអ្នកខ្លះស្រែកឆោឡោ អ្នកខ្លះប្តឹងសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ ដោយដាក់ការសង្ស័យថា ជាករណីចាប់ជំរិត ។
រាជធានីភ្នំពេញ ៖ ក្មេងទំនើង០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការ លើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត ក្នុងនោះ រួមមាន ៖ ១.ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ វង្ស ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ៤.ឈ្មោះ អេង កុសល ភេទប្រុស អាយុ២០ឆ្នាំ ។
អានបន្ត៖ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្មេងទំនើង០៤នាក់ ទៅតុលាការ...
រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីរឹតកប្លន់យករថយន្ដនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជនដៃដល់ ត្រូវចាប់ខ្លួនបាននៅខណ្ឌកំបូល រាជធានីភ្នំពេញ ។
អានបន្ត៖ ប្លន់យករថយន្ដ០១គ្រឿងបានសម្រេច ក្នុងខេត្តត្បូងឃ្មុំ ជនដៃដល់...
រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានបានធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា សរុបជាទឹកប្រាក់ប្រមាណ ៦,៥០០ដុល្លារ និង២លានរៀល ។
អានបន្ត៖ ឃាត់ខ្លួននារីម្នាក់ បន្លំជាស្ថាប័នអគ្គិសនីកម្ពុជា EDC លួចចូលគ្រប់គ្រង...
ខេត្តស្ទឹងត្រែង ៖ ចុងសប្តាហ៍ទី៣ ក្នុងខែមករា ដើមឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនសំណុំរឿងករណីប្រព្រឹត្តល្បែងស៊ីសង ទៅកាន់តុលាការ ក្រោយបញ្ចប់នីតិវិធី នៃការបង្ក្រាបបន្តបន្ទាប់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនធំ ។
ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោម២នាក់ ខណៈជិះម៉ូតូ១គ្រឿងធ្វើសកម្មភាព ដោយប្រើកាំបិតខ្វែវដេញកាប់ទៅលើជនរងគ្រោះ២នាក់ តែមិនបណ្តាលឱ្យរងរបួសនោះទេ ព្រោះកាប់មិនបាន ។
អានបន្ត៖ ចាប់ក្មេ.ង.ទំ.នើ.ង.កា.ប់.ម្ចា.ស់មិនបាន បង្វែរកា.ប់ម៉ូតូខ្ទេច១គ្រឿង
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី០២ កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ០២នាក់ភ្លាមៗ បន្ទាប់ពីប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ។
អានបន្ត៖ ជនសង្ស័យ០២នាក់ កំពុងធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំង សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាខេត្តបាត់ដំបង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង ទៅលើជនជាប់ចោទម្នាក់ឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អានបន្ត៖ «ដាក់គុ.ក១ជីវិត»ករណីបា.ញ់ប្រ.ហា.រ.ដណ្តើមស្រីនៅក្រុងបាត់ដំបង
ខេត្តតាកែវ ៖ ឈាមស្រែកស្បែកហៅ ទីបំផុតជនដៃដល់ម្នាក់ខណៈវិលមកផ្ទះវិញ បានត្រូវនគរបាលចាប់ខ្លួនយកទៅដាក់គុក ក្រោយពីជននេះបានធ្វើសម្មភាពយ៉ាងសាហាវព្រៃផ្សៃវាយសម្លាប់ប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ រួចរត់គេចខ្លួនអស់រយៈពេលជាង៥ខែ ។
អានបន្ត៖ ប្រល័.យជីវិ.តប្រពន្ធមានផ្ទៃពោះ រត់គេ.ចអស់៥ខែត្រឡប់មកផ្ទះវិញ ត្រូវអស់លក្ខណ៍
រាជធានីភ្នំពេញ ៖ ខណៈនេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០៤ កែវផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ។
អានបន្ត៖ ព័ត៌មានបឋម ៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង...
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥នេះ បានដឹងថា សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងកា សែតអនឡាញ ២នាក់ ពាក់ព័ន្ធករណីយកវីដេអូធ្វើទារុណកម្មនៅបរទេស មកផ្សាយបំភ្លៃការពិត ថា កើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទង្វើធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសជាតិ ។
អានបន្ត៖ ឃាត់ខ្លួនចាងហ្វាងកាសែត២នាក់ ពាក់ព័ន្ធយកវីដេអូនៅបរទេស...
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសង (ប្រភេទភ្នាល់បាល់តាមអនឡាញ) មួយកន្លែងក្នុងសង្កាត់បឹងត្របែក ឃាត់ខ្លួនបានប្រុសស្រី៣៣នាក់ និងម៉ូតូជាច្រើនគ្រឿង ។
អានបន្ត៖ ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងក្នុងសង្កាត់បឹងត្របែក...
រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ បានបាត់អត់ឃើញទៅធ្វើការរយៈពេល៣ថ្ងៃមកហើយ ដោយគ្មាននរណាបានដឹងថា នាងទៅណាឡើយ ហើយឃើញតែបន្ទប់ ដែលនាងស្នាក់នៅនោះ បិទទ្វារជិត និងចាក់សោទ្វារពីខាងក្រៅថែមទៀតផង ប៉ុន្តែអ្វីដែលចម្លែក និងធ្វើឲ្យអ្នកស្នាក់នៅបន្ទប់ក្បែរគ្នានោះ មានការសង្ស័យ គឺមានធុំក្លិនស្អុយភាយយ៉ាងខ្លាំង ចេញពីក្នុងបន្ទប់របស់នាង បន្ទាប់មកអ្នកជិតខាងក៏បានខលសួរទៅអ្នកដែលធ្វើការនៅក្នុងក្រុមជាមួយគ្នាថា ឃើញនាងទៅធ្វើការ ឬអត់ ? ពេលនោះចម្លើយគឺថា អត់ទេ ទើបខលប្រាប់អ្នកគ្រប់គ្រងផ្ទះជួលឲ្យទៅជួយមើលបន្ទប់នោះ ស្រាប់តែប្រទះឃើញនាងដេកស្លា.ប់បាត់ទៅហើយ ដែលតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ច គឺជនរងគ្រោះត្រូវឃា.តកររឹត.កសម្លា.ប់ ប៉ុន្តែពុំដឹងថា ជាអំពើប្លន់ ឬគំនុំ ឬអ្វីផ្សេងទៀតនោះទេ ។
អានបន្ត៖ កម្មការិនីម្នាក់ ត្រូវឃា.តកររឹត.កសម្លា.ប់ ស.ពហើមស្អុយទើបគេដឹង
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងនោះ៣នាក់ ជាក្រុមចោរលួចប្រដាប់អាវុធធ្វើសកម្មភាពយ៉ាងសកម្ម ហើយបាញ់ជនរងគ្រោះឲ្យរបួសនៅក្នុងខណ្ឌដង្កោ និង៤នាក់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសារធារណៈ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ ។
អានបន្ត៖ បង្ហាញមុខក្រុម.ចោរ.លួចប្រដាប់អា.វុ.ធ.យ៉ាងសកម្ម...
ខេត្តត្បូងឃ្មុំ ៖ ហេតុតែនឹក និងស្រឡាញ់កូនស្រីតូចអាយុជាងមួយខួប ស្ត្រីជាម្ដាយបានស្កាត់ទៅជួបដល់ផ្ទះអតីតម្ដាយក្មេក ដែលមានទីតាំងស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ហើយក៏បានឈ្លោះគ្នាជាមួយអតីតប្ដី ឈានរហូតដល់ប្រើអំពើហិង្សា ដោយបុរសជាអតីតប្ដីយកកាំបិតប័ុងតោកាប់ទៅលើប្រពន្ធត្រូវចំស្មា, ក, ក្បាល និងផ្ទៃមុខប្រមាណជិតដប់កាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
អានបន្ត៖ ប្រពន្ធនឹកកូនជាង១ខួប ខំស្កាត់មកលេង ក៏ផ្ទុះជម្លោះ...
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការភ្ញាក់ផ្ញើលករណីឃាតកម្មសម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនី យ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវករណីខាងលើនេះជាបន្ទាន់ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ទើបឈាន ដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ គឺឈាមស្រែកស្បែកហៅ គេចមិនផុតពីសំណាញ់ច្បាប់ឡើយ ។
អានបន្ត៖ ចា.ប់បានហើយ! បុរសបរទេស១ក្រុម ពាក់ព័ន្ធការស្លា.ប់នារីម្នាក់ក្នុងផ្ទះសំណាក់...