Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អែក​ Dome ទៅអេស្ប៉ាញដើម្បីតេស្ត​ជុំទី២នៅសាលាបាល់ទាត់Barcelona​

  • បោះពុម្ព

បន្ទាប់ពីជាប់តេស្តជុំទី១ យុវជនខ្មែរ-ថៃ Kasidej Vasunan ហៅ DOME ត្រូវចេញដំណើរទៅប្រទេសអេស្ប៉ាញថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩នេះដើម្បីធ្វើតេស្តជុំទី២ថាតើរូបគេមានវាសនាបានក្លាយជាយុវជនខ្មែរទី១បានហ្វឹកហាត់នៅសាលាបាល់ទាត់កំពូលរបស់ក្លឹប Barcelona ឬយ៉ាងណា។

លោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេត និងជាម្តាយបង្កើតរបស់ Dome បានប្រាប់ថាថា កូនប្រុសរបស់លោកស្រីនឹងចេញដំណើរវេលាម៉ោង៥ល្ងាច ថ្ងៃសុក្រនេះដើម្បីទៅធ្វើតេស្តសមត្ថភាពជុំទី២ដែលត្រូវធ្វើនាថ្ងៃទី៥ ខែឧសភា ខាងមុខនេះ។ លោកស្រីក៏ត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញជាមួយកូនប្រុសដែរលើកនេះ ដោយសារស្រីបានសន្យា ប្រសិនបើជាប់តេស្តជុំទី១។

ប្រសិនបើ Dome ទទួលបានជោគជ័យក្នុងការធ្វើតេស្តជុំទី២នេះ រូបគេនឹងបានហ្វឹកហាត់ដោយឥតគិតថ្លៃនៅសាលាបាល់ទាត់ FCBESCOLA ដែលជារបស់ក្លឹប Barcelona ប៉ុន្តែត្រូវចំណាយលើការរស់នៅដោយខ្លួនឯង។

យ៉ាងណា ការធ្វើតេស្តមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះមានយុវជនល្អៗជាច្រើនមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោកដែលចូលរួមប្រកួតប្រជែង។ Sabay សូមជូនពរ Dome ឲ្យទទួលបានជោគជ័យ៕

ដកស្រង់ពី៖ Sabay