បណ្តាញសង្គម

Fan ​របស់ Liverpool ខឹង​ Mane ស្មោះ​ពេកមិន​ទាមទារ​បាល់​ប៉េ ពេល Pique បុក​ពី​ក្រោយ

អ្នកគាំទ្ររបស់ Liverpool ជាច្រើនបានខឹងលើ Sadio Mane ដែលស្មោះត្រង់ពេក មិនទាមទារអាជ្ញាកណ្ដាលយកបាល់ប៉េណាល់ទី អំឡុងពេលលេង Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Barcelona។

ក្នុងវគ្គទីមួយ Mane មានឱកាសអូសបាល់នៅជិតទីរបស់ Barca ប៉ុន្តែត្រូវបានខ្សែការពារ Gerard Pique ចូលមករំខានបុកពីក្រោយដួលក្នុងតំបន់គ្រោះថ្នាក់។ ភ្លាមៗនេះភ្នែករបស់អ្នកគាំទ្រទាំងអស់បានសម្លឹងទៅកាន់អាជ្ញាកណ្ដាល Bjorn Kuipers ថា ចង្អុលឲ្យបាល់ប៉េណាល់ទីឬយ៉ាងណា។

អាជ្ញាកណ្ដាលត្រូវធ្វើការសម្រេចធំ ប្រសិនមើលឃើញ Mane ត្រូវគេសាងកំហុសដាក់មែន។ ប៉ុន្តែមុនពេលសម្រេចបន្តិច Mane បានក្រោក ហើយបន្តរត់លេងបន្ត ធ្វើឲ្យអាជ្ញាកណ្ដាលមិនសម្រេចចិត្តឲ្យបាល់ប៉េណាល់ទី។ ចំណុចនេះបាននាំចិត្តឲ្យអ្នកគាំទ្រ Liverpool ខឹងជាខ្លាំង បន្ទោស Mane ស្មោះពេកមិនទាមទារបាល់ប៉េណាល់ទី។

បង្ហាញអារម្មណ៍លើបណ្ដាញសង្គម អ្នកគាំទ្រម្នាក់សរសេរថា៖ “Mane គួរតែបន្តដេកលើស្មៅ មិនគួរស្មោះត្រង់ពេកទេ”។ ឯម្នាក់ទៀតថា៖ “បាល់នឹងត្រូវប៉េណាល់ទីហើយ Mane ស្មោះត្រង់អីយ៉ាងនេះ”៕