Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Iker Casillas មិន​អាច​បន្ត​លេង​បាល់​បាន​ទៀត​ទេ ក្រោយ​គាំងបេះដូង

  • បោះពុម្ព

អ្នកចាំទី Iker Casillas នឹងមិនអាចត្រលប់ចូលទីលានប្រកបអាជីពបាលទាត់បានទៀតទេ បន្ទាប់ពីមានបញ្ហាគាំងបេះដូង។

នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យបេះដូងអេស្ប៉ាញ។ កីឡាករសញ្ជាតិអេស្ប៉ាញបានរងបញ្ហាគាំងបេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្លឹប Porto កាលពីថ្ងៃពុធ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាតភ្លាមៗ។ ការវះកាត់បានជោគជ័យ ហើយ Casillas បានបង្ហោះរូបខ្លួនឯងញញឹមប្រាប់ទៅអ្នកគាំទ្រថា គេមិនអីទេ។

Porto បានបង្ហោះសារមួយបញ្ជាក់ទៅអ្នកគាំទ្រថា៖ “Casillas ពេលនេះប្រសើរទេ ហើយបញ្ហាបេះដូងបានដោះស្រាយរួចរាល់”។ យ៉ាងណាមិញនៅពេលនេះលោក Juan Antonio Corbalan ដែលជាគ្រូពេទ្យបេះដូងបាននិយាយថា ពេលដែល Casillas ព្យាបាលជារួចរាល់គេនឹងមិនអាចលេងបាល់បានទៀតទេ ជាពិសេសអ្នកចាំទីតែម្ដង។ គេនឹងត្រលប់ទៅរស់នៅធម្មតា មិនអាចធ្វើជាកីឡាករបានទៀតទេ៕

ដកស្រង់ពី៖ Sabay