Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Priscilla ​សង្ឃឹម ​១០០​% ​យក​ឈ្នះ​លើ នៅ ស្រីពៅ ​កម្ពុជា​បាន​

  • បោះពុម្ព

Priscilla Hertati Lumban Gao បានប្រាប់ Sabay ដោយជឿជាក់១០០% នឹងអាចយកឈ្នះលើកីឡាការិនីកម្ពុជា នៅ ស្រីពៅ បានក្នុងការប្រកួត ONE Championship នៅប្រទេសឥណ្ឌូណេស៊ីនេះ។

Priscilla Hertati Lumban Gao កីឡាការិនីម្ចាស់ផ្ទះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត។ ខណៈខាងកម្ពុជាវិញ ក៏ត្រៀមខ្លួនដែរ ប៉ុន្តែមិនបានច្រើនដូចប្រកួតមុនឡើយ ព្រោះទើបតែមកពីប្រកួតកីឡាប្រដាល់សកលនៅប្រទេសថៃ។ Priscilla បានបញ្ជាក់ថា ខ្លួនគេ បានមើលការប្រកួតរបស់ ស្រីពៅ រួចមកហើយ ខណៈក្ដីសង្ឃឹមនៅរាត្រីនេះវិញមាន១០០%តែម្ដង។

ត្បិតតែសង្ឃឹមខ្ពស់យ៉ាងនេះក្ដី ប៉ុន្តែកីឡាការិនីវ័យ៣០ឆ្នាំនេះក៏ដឹងថា ស្រីពៅ ល្អដែរ ដូច្នេះនៅល្ងាចនេះនឹងជក់ចិត្តសម្រាប់អ្នកគាំទ្រមិនខាន។ កីឡាការិនីទាំងពីរនាក់នឹងប៉ះគ្នាក្នុងកម្មវិធី ONE: FOR HONOR នៅទីក្រុងហ្សាការតា។ ការប្រកួតចាប់ផ្ដើមម៉ោង ៦ល្ងាច ដែលក្នុងនោះស្រីពៅ វាយគូទី១០ ចំណែកចាន់ រតនា ដែលត្រូវប៉ះកីឡាករម្ចាស់ផ្ទះដែរនោះ នឹងប្រកួតក្នុងគូទី៤៕

ដកស្រង់ពី៖ Sabay