បណ្តាញសង្គម

អតីត​វីរបុរស Barca និង អេស្ប៉ាញ Xavi នឹង​ចូល​និវត្តន៍​ពេល​ចប់​រដូវ​កាល​ថ្មី

អតីតវីរបុរស Barcelona និង អេស្ប៉ាញ Xavi បានប្រកាសថា គេនឹងចូលនិវត្តន៍ក្រោយចប់រដូវកាល ២០១៩-២០ បន្ទាប់ពីចំណាយពេល២១ឆ្នាំជាមួយអាជីពបាល់ទាត់។

កីឡាករវ័យ៣៩ឆ្នាំដែលបច្ចុប្បន្នជាកីឡាករលេងនៅក្លឹបប្រទេសកាតា Al Sadd SC ធ្លាប់ឈ្នះពាន La Liga ៨ដង និង Champions League ៤ដង អំឡុងពេលលេងនៅ Barca។ ក្រោយបញ្ចប់អាជីពជាកីឡាករ Xavi នឹងវិវត្តន៍ខ្លួនធ្វើជាគ្រូបង្វឹកវិញម្ដង។

Xavi ប្រកាសថា៖ “នេះគឺជារដូវកាលចុងក្រោយរបស់ខ្ញុំជាកីឡាករហើយ ប៉ុន្តែខ្ញុំកំពុងទន្ទឹងរង់ចាំមើលអ្វីដែលអនាគតទទួលបានសម្រាប់ខ្ញុំក្នុងនាមជាគ្រូបង្វឹកម្នាក់។ ទស្សនវិស័យរបស់ខ្ញុំជាចង់ក្លាយជាគ្រូបង្វឹកដែលយើងបានអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំក្រោមឥទ្ធិពលរបស់លោក Johan Cruyff និង La Masia”។ លីគកំពូលរបស់កាតា Qatar Stars League រដូវកាល២០១៨-១៩ បានបញ្ចប់ទៅហើយ ក្នុងនោះក្លឹបរបស់ Xavi គឺ Al Sadd SC ជាអ្នកឈ្នះពាន ហើយរដូវកាលថ្មីនឹងមកដល់ឆាប់ៗ៕

ដកស្រង់ពី៖ Sabay