Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្លឹប Barcelona ជឿជាក់ Messi អាច​លេង​ដល់​អាយុ​៤៥​ឆ្នាំ

  • បោះពុម្ព

លោក Josep Maria Bartomeuប្រធានក្លឹបរបស់ Barcelona និយាយថា ខ្សែប្រយុទ្ធ Lionel Messi អាចលេងបាល់ដល់អាយុ៤៥ឆ្នាំ។

Messi រកបានគ្រាប់ទី៦០០ក្នុងក្លឹបអាជីបក្រោយទាត់បញ្ចូលលើ Liverpool ជួយ Barca ឈ្នះ ៣-០ កាលពីជើងទីមួយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ។ កីឡាករវ័យ៣១ឆ្នាំដែលធ្លាប់ឈ្នះពាន Ballon d'Or ៥ដង បានបង្ហាញខ្លួនដំបូងក្នុងក្រុមធំឲ្យ Barcelona នៅឆ្នាំ២០០៤ ហើយកុងត្រារបស់គេនៅសល់រហូតដល់ឆ្នាំ២០២១. សម្រាប់គំនិតរបស់លោក Bartomeu យល់ថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះអាចបន្តអាជីពដល់បានជាង១០ឆ្នាំទៀត។

ថ្លែងប្រាប់ Daily Mail លោកនិយាយថា៖ "ថ្ងៃដែល Messi ចូលនិវត្តន៍ ខ្ញុំប្រហែលមិនមែនជាប្រធានក្លឹបទៀតទេ។ ខ្ញុំគិតថា គេនៅលេងបានវែងឆ្ងាយទៀត។ មើលតែកម្លាំងគេទាត់ Free-Kick ពេលទាត់ចូល Liverpool ទៅ។ ខ្ញុំសង្ឃឹមថា Leo អាចលេងដល់អាយុ៤៥ឆ្នាំ"។Messi ឈរលើគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Barcelona ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ៦០០គ្រាប់។ សម្រាប់ថ្ងៃស្អែកគេនឹងដឹកនាំក្រុមតទល់នឹង Liverpool ក្នុងជើងទីពីរ Champions League៕

ដកស្រង់ពី៖ Sabay