បណ្តាញសង្គម

ខុសយ៉ាងណា Ole មិនបន្ទោស De Gea ព្រោះអ្នកចាំទីគេចាំតែចាប់កំហុសទេ

អ្នកចាត់ការរបស់ Manhcester United លោក Ole Gunnar Solskjaer នៅតែឈរខាង David De Gea ទោះបីមានការរិះគន់ចំពោះទម្រង់លេងរបស់គេមួយរយៈនេះធ្លាក់ចុះ។

De Gea បានសាងកំហុសចាប់បាល់មិនជាប់ ផ្ដល់កាដូគ្រាប់បាល់ទៅឲ្យ Chelsea ក្នុងកីឡដ្ឋាន Old Trafford ធ្វើឲ្យក្ដីសង្ឃឹមប្រជែង Top4 របស់ United កាន់តែពិបាកដើម្បីបានលេង Champions League នៅរដូវកាលក្រោយ។ អ្នកចាត់ទីលេខមួយរបស់អេស្ប៉ាញបានរបូតគ្រាប់បាល់១១គ្រាប់ ក្នុង១១ប្រកួត ក្នុងនោះ៥ប្រកួតចុងក្រោយរបូត៥គ្រាប់។

ត្បិតសាងកំហុសច្រើនបែបនេះក្ដី Solskjaer នៅតែថាឲ្យកូនចៅដែរ។សាសួរពីការព្រួយបារម្ភនៃទម្រង់លេងរបស់ De Gea អ្នកចាត់ការរបស់ Man Utd ឆ្លើយថា៖ "ទេខ្ញុំមិនបារម្ភអ្វីទេ ព្រោះខ្ញុំស្គាល់ David។ ពេលដែលអ្នកជាអ្នកចាំទី ឬខ្សែប្រយុទ្ធតែងតែទទួលបានការចាប់អារម្មណ៍ ហើយគ្រប់ពេលដែលខូចឱកាស ច្បាស់ណាស់ដឹងតែចេញក្រហមមុខសារព័ត៌មានហើយ"៕