បណ្តាញសង្គម

បឹង​កេត ​ត្រៀម​បង្កើត​ក្រុម​បាល់ទាត់​នារី​ឆាប់​ៗ​នេះ​

ក្រុមបឹងកេត មានគម្រោងជ្រើសរើសកីឡាការិនីបាល់ទាត់ ដើម្បីបង្កើតជាក្រុមបាល់ទាត់មួយ ក្នុងន័យអភិវឌ្ឍវិស័យបាល់ទាត់នារីត្រៀមស៊ីហ្គេមឆ្នាំ២០២៣។

បើតាមលោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេត បានបញ្ជាក់ថានៅខែ៧ខាងមុខនេះ ក្រុមបឹងកេតនឹងធ្វើការជ្រើសរើសថ្នាលនារីអាយុក្រោម១៧ឆ្នាំ ដើម្បីបង្កើតជាក្រុមបាល់ទាត់យុវនារីមួយក្រុម។ ការជ្រើសរើសនិងបង្កើតក្រុមនារីនេះ គឺដើម្បីស្វែងរកកីឡាការិនីល្អៗ ចូលរួមជួយជម្រើសជាតិនារីកម្ពុជា ពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម២០២៣ខាងមុខនេះ។

បាល់ទាត់នារីនៅកម្ពុជា ពុំទាន់មានការប្រកួតប្រជែងខ្លាំងនោះទេ។ ជាក់ស្ដែងគេសង្កេតឃើញមានក្លឹបភ្នំពេញក្រោនមួយ ដែលមានក្រុមបាល់ទាត់នារីល្អៗ និងមានឱកាសបានជាប់ជម្រើសជាតិទៅប្រកួតនៅក្រៅស្រុក ជាមួយក្រុមនៅបាទីផងដែរ៕

ដកស្រង់ពី៖ Sabay