បណ្តាញសង្គម

ម្ចាស់ក្លឹប Angkor Tiger ខ្ញុំចង់ប្ដូរ វប្បធម៌នៅលីគកម្ពុជា ឱ្យក្លឹបគិតអ្នកគាំទ្រជាធំ មុនពានរង្វាន់

លោក Akihiro Kato ម្ចាស់ក្លឹបបាល់ទាត់ Angkor Tiger កំពុងបង្ហាញពីភាពជាអ្នកដឹកនាំក្លឹបដ៏ល្អ ដោយតែងតែទៅលើកទឹកចិត្តដល់កីឡាករ និងគោរពអ្នកគាំទ្រជានិច្ច ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ កំពុងបង្កើតប្រវត្តិសាស្ត្រនៅលីគកំពូលកម្ពុជាហើយ។

ត្រឹមតែ២ប្រកួតប៉ុណ្ណោះ ពួកគេអាចប្រមូលអ្នកគាំទ្របានជិត១ម៉ឺននាក់ទៅហើយ ដែលនេះជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមនៅលីគកំពូលកម្ពុជា។ ខណៈដែលលទ្ធផលនៃក្រុមនេះផ្ទាល់ នារដូវកាលនេះក៏បានល្អថែមទៀត ដោយ៥ប្រកួតមិនទាន់ស្គាល់បរាជ័យនោះទេ។លោក Akihiro Kato ម្ចាស់ក្លឹប Angkor Tiger បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ខ្ញុំចង់ផ្លាស់ប្ដូរវប្បធម៌នៅលីគកំពូលកម្ពុជា។

MCL មិនផ្តោតលើអ្នកគាំទ្រ ប៉ុន្តែខ្ញុំតែងតែគិតថាអ្នកគាំទ្រគឺជារឿងសំខាន់បំផុត។ យើងបង្កើតក្លឹបឡើង ដើម្បីអ្នកគាំទ្រ លេងដើម្បីអ្នកគាំទ្រ។ ក្លឹបដែលមានអ្នកគាំទ្រខ្លាំង ពួកគេនឹងខ្លាំង ហើយចុងក្រោយពួកគេនឹងលើកពានមិនខាន”៕