បណ្តាញសង្គម

២​ឆ្នាំ​ជាប់​គ្នា ​ស៊ី​គេ​មុន​​ចុង​ក្រោយ​ធ្លាក់ ​Messi ​ប្រាប់​១​ឃ្លា​​ឈឺ​ចាប់​ទៅ Valverde

ក្រុម Barcelona ២ឆ្នាំជាប់គ្នាហើយ ដែលធ្វើបានល្អនៅជើងទី១ ដោយអាចស៊ីគេបានច្រើនគ្រាប់ក្នុងដី ប៉ុន្តែទៅលេងក្រៅដីវិញ ទក់របស់គេ និងធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ដដែល។

ជាក់ស្ដែងនៅរដូវកាលមុន ឈ្នះ Roma ៤-១ នៅទឹកដី Camp Nou ប៉ុន្តែជើងទី២ លេងនៅអ៊ីតាលីវិញ ត្រូវ Roma ស៊ី ៣-០ វិញ ធ្លាក់ចេញពី UCL ដោយខកចិត្ត។ ដោយឡែកនៅរដូវកាលនេះវិញ ពួកគេបានជាន់ដានចាស់ទៀតហើយ ពោលគឺ ឈ្នះ Liverpool ក្នុងដី ៣-០ ប៉ុន្តែក្រៅដីបែរជាភ្លាត់ឱ្យហង្សក្រហម ឈ្នះវិញ ៤-០ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។

លទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ថា២រដូវកាលមកនេះ ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក Valverde ធ្វើមិនបានល្អទេក្រៅដី បើទោះជាឈ្នះគេច្រើនគ្រាប់យ៉ាងណា ក៏នៅតែបរាជ័យវិញដដែល។

កត្តានេះ បានធ្វើឱ្យអ្នកគាំទ្រខកចិត្តជាខ្លាំង ត្បិតអីរដូវកាលនេះពួកគេយកពានបានក្នុងស្រុកយ៉ាងស្រួលទៅហើយ ប៉ុន្តែបែរជា UCL វិញ មានឱកាសតែភ្លាត់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។បើយោងតាមកាសែត Marca របស់អេស្ប៉ាញ បានចុះផ្សាយថា Messi បានផ្ញើសារខ្លីមួយទៅកាន់អ្នកចាត់ការរបស់ខ្លួន។

រូបគេបានចាត់ទុកថាការធ្លាក់ចេញរបស់ Barcelona ដោយសារតែលេងមិនល្អនៅក្រៅដីនេះទល់ Liverpool គឺជាការបរាជ័យធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបអ្នកមានបុណ្យ Barcelona តែម្ដង។ វាមិនមែនជារឿងងាយស្រួលទេ ដើម្បីបំភ្លេចការបរាជ័យបែបនេះ៕

ដកស្រង់ពី៖ Sabay