Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ស្វាយ​រៀង ​ថា​ជា​កំហុស​​លោក​ផ្ទាល់ ចំពោះ​ការ​បាត់​២​ពិន្ទុ​ទល់ Tiger ​

  • បោះពុម្ព

ក្រុមព្រះខ័នរាជស្វាយរៀង លេងបានស្មើ ១-១ ជាមួយក្រុម Angkor Tiger ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី៦កន្លងទៅ។

ចំពោះការប្រកួតនេះដែរ លោក Conor Nestor បានបញ្ជាក់ថាជាកំហុសរបស់លោកខ្លះ ដែលធ្វើឱ្យក្រុមបាត់២ពិន្ទុដ៏សំខាន់នេះ។ កីឡាករស្វាយរៀងខិតខំប្រឹងប្រែងតាមអ្វីដែលលោកគ្រោងទុកទាំងអស់ ប៉ុន្តែដោយសារតែលោកផ្ទាល់ទើបក្រុមមិនអាចទទួលបានជ័យជម្នះ។

ខណៈដែលក្រុម Tiger វិញ លោក Conor មើលឃើញថាពិតជាលេងល្អ ហើយការយកបាន១ពិន្ទុពីពួកគេ ក៏ល្អសម្រាប់ស្វាយរៀងដែរ ត្បិតអីតាំងពីឆ្នាំ២០១៦មក ស្វាយរៀងលេងមិនដែលឈ្នះ Tiger ឡើយ។ បើទោះជាស្មើចែកគ្នាម្នាក់១ពិន្ទុមែន ប៉ុន្តែស្វាយរៀងនៅតែឈរកំពូលតារាងដដែល ដោយ៦ប្រកួត រកបាន១៦ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើល ដែលមាន១៥ពិន្ទុ។

ដោយឡែក Angkor Tiger វិញ ឈរនៅលេខ៥ មាន១២ពិន្ទុ ដោយ៦ប្រកួតឈ្នះ៣ ស្មើ៣។ ក្រុមស្វាយរៀងនិង Tiger នេះ មិនទាន់ស្គាល់ចាញ់ដូចគ្នា៕

ដកស្រង់ពី៖ Sabay