Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ពាក់​លេខ​២៧ ពីរ​រូប​ធ្វើ​ឲ្យ​កក្រើក​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​នេះ​

  • បោះពុម្ព

Liverpool និង Tottenham បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ២០១៩ យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅរដូវកាលដែលគ្មាននរណានឹកស្មានដល់។

កាលពីជើងទីមួយក្រុមមកពីអង់គ្លេសទាំងពីរសុទ្ធតែរងគ្រោះដោយសារបរាជ័យដែលធ្វើឲ្យក្ដីសង្ឃឹមសម្រាប់ជើងទីពីររបស់ពួកគេមានតិចមែនទែន។ Liverpool បានចាញ់ Barcelona រហូត៣ទល់នឹង០ ខណៈ Tottenham លេងចាញ់ Ajax ដែលទម្លាក់ Real Madrid និង Juventus ១-០ នៅទឹកដីខ្លួនឯង។ យ៉ាងណានៅជើងទីពីរពួកគេបានវាយបកយកឈ្នះវិញធ្វើឲ្យកក្រើកពិភពបាល់ទាត់ ដោយ Liverpool យកឈ្នះ Barcelona ៤-០ ហើយ Tottenham ទៅស៊ី Ajax ក្រៅផ្ទះនៅទឹកដីហូឡង់ដោយលទ្ធផល ៣-២។

កត់សម្គាល់ជ័យជម្នះរបស់ក្រុម Premier League ទាំងពីរសុទ្ធតែបានមកពីកីឡាករដែលពាក់អាវលេខ២៧ដូចគ្នា។ លេខ ២៧របស់ Liverpool គឺ Divork Origi បានស៊ុតគ្រាប់ទី១ឲ្យ Liverpool មានសង្ឃឹមវាយបក និងស៊ុតគ្រាប់ទី៤ទម្លាក់ Barca។ ដោយឡែកលេខ២៧របស់ Tottenham វិញគឺ Lucas Moura ដែលស៊ុត៣គ្រាប់ម្នាក់ឯងទម្លាក់ Ajax និងបញ្ជូនក្រុមរបស់គេទៅវគ្គផ្ដាច់ព្រ័ត្រ UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

ដកស្រង់ពី៖ Sabay