Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ក្រុម​អង់គ្លេស​ទាំង​៤ ​ឡើង​ផ្ដាច់ព្រ័ត្រ ​ពាន​ធំ​ទាំង​២​នៅ​អឺរ៉ុប

  • បោះពុម្ព

ក្រុមកាំភ្លើងធំ Arsenal និង Chelsea បានកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រ Europa League ហើយ ក្រោយពីយកឈ្នះដៃគូរៀងខ្លួនកាលពីយប់មិញនេះ។

Arsenal បានយកឈ្នះម្ចាស់ផ្ទះ Valencia ក្នុងលទ្ធផល ៤-២ សម្រាប់ជើងទី២ទៀត ខណៈដែលជើងទី១កន្លងទៅ ពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-១ រួចទៅហើយ។ សរុបទាំងពីរជើងមក Arsenal ជាក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយយកឈ្នះក្រុម Valencia ក្នុងលទ្ធផល ៧-៣។

សម្រាប់ក្រុម Chelsea វិញ ហាក់តឹងតែងបន្តិចដោយពួកគេត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ទើបអាចឡើងវគ្គបន្ដបាន។ កាលពីជើងទី១ ក្រុម Chelsea បានស្មើ Eintracht ១ទល់នឹង១ ខណៈដែលជើងទី២យប់មិញនេះពួកគេក៏នៅតែស្មើគ្នា ១-១ ទៀត។ លទ្ធផលនេះ តម្រូវឱ្យពួកគេត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីហើយ។

ជាលទ្ធផល ក្រុម Chelsea បានយកឈ្នះលើក្រុម Eintracht ដោយបាល់ ៤-៣។ បើយោងតាមអ្វីដែលពួកគេធ្វើបាន អង់គ្លេសនៅឆ្នាំនេះជា King នៅអឺរ៉ុបហើយ។ ដោយពាន UEFA Champions League គឺក្រុម Liverpool ប៉ះក្រុម Spurs ខណៈ ដែលពាន Europa League វិញ គឺក្រុម Chelsea ប៉ះ Arsenal៕

ដកស្រង់ពី៖ Sabay