បណ្តាញសង្គម

ជួយ​ Chelsea ឡើង​ភ្លាម​ Hazard ថា​ Final អាច​ជា​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​​

Chelsea បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Europa League សារជាថ្មីបន្ទាប់ពីយកឈ្នះ Eintracht Frankfurt ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣។

ជើងទីមួយក្រុមទាំងពីរបានស្មើគ្នា ១-១ នៅទឹកដីអាល្លឺម៉ង់ ហើយប្រកួតនៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញពួកគេបានស្មើគ្នា ១-១ ទៀតដែលធ្វើឲ្យការប្រកួតទាមទារការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី។ នៅវគ្គប៉េ Chelsea ខូចតែ១គ្រាប់ប៉ុណ្ណោះខណៈ Frankfurt ខូច២គ្រាប់។

Hazard គឺជាវីរបុរសស៊ុតគ្រាប់ចុងក្រោយជួយ Chelsea ឡើងទីប៉ះ Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាខ្សែបម្រើឆ្នើមរូបនេះបង្ហើបថាមិនច្បាស់ពីអនាគតរបស់ខ្លួនជាមួយក្លឹប។ "បើសិន Final គឺជាប្រកួតចុងក្រោយ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យក្លឹបឈ្នះពាន ប៉ុន្តែក្នុងចិត្តខ្ញុំពេលនេះមិនទាន់ដឹងច្បាស់នៅឡើយទេ"។ កីឡាករសញ្ជាតិបែលហ្សិកប្រាប់ដូច្នេះ៕

ដកស្រង់ពី៖ Sabay