Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Petr Cech ត្រៀម​ចូល​និវត្តន៍​ក្រោយ​សម្រេច​បំណង​បាន​ប៉ះ​ក្លឹប​ចាស់ Chelsea វគ្គ​ផ្ដាច់ព្រ័ត្រ

  • បោះពុម្ព

អ្នកចាំទីរបស់ Arsenal កីឡាករ Petr Ceck បាននិយាយថា វានឹងក្លាយជាសុបិនមួយបានប៉ះអតីតក្លឹបចាស់ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Europa League ក្នុងការប្រកួតចុងក្រោយនៃអាជីពរបស់គេ។

កាំភ្លើងធំបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Baku ប្រទេស Azerbaijan បន្ទាប់ពីយកឈ្នះសរុបទាំងពីរជើង ៧-៣ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើក្រុម Valencia ហើយ Ceck គ្រោងនឹងចូលនិវត្តន៍ បន្ទាប់ពីវគ្គផ្ដាច់ព្រ័ត្រនេះចប់។ និយាយប្រាប់ BT Sport កំពូលអ្នកចាំទីខាងលើថា៖ “វានឹងក្លាយជារឿងអស្ចារ្យដែលបានបញ្ចប់អាជីពលេងទល់នឹង Chelsea។

ក្ដីសុបិនចុងក្រោយគឺបានលេងនៅ Europa League ផ្ដាច់ព្រ័ត្រ ហើយពេលនេះវាក្លាយជាការពិតហើយ។ ពេលនេះក្ដីសុបិនបន្តគឺឈ្នះពាន។ Ceck បន្តថា៖ "អ្នកមានពេលវេលា ពេលដែលអ្នកលេងល្អ ហើយអ្នកគិតថាអ្នកគួរតែបន្ត។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំបានធ្វើការសម្រេចចិត្តជាមួយការគិតជាច្រើន។ ខ្ញុំគួរតែបន្តទៅ២ឆ្នាំទៀត ប៉ុន្តែខ្ញុំនឹងចូលនិវត្តន៍មុនពេលវេលានេះ"៕

ដកស្រង់ពី៖ Sabay