Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្លឹប Barcelona ​និយាយ​១​ម៉ាត់​ពី​អនាគត Valverde ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​

  • បោះពុម្ព

“គាត់ជាគ្រូបង្វឹកដែលយើងចង់បាន គាត់នឹងបន្ដដឹកនាំ Barcelona ទៀត” សម្ដីលោក Josep Maria Bartomeu ប្រធានក្លឹប FC Barcelona ផ្ញើទៅអ្នកគាំទ្រទាំងអស់ចំពោះអនាគតរបស់លោក Valverde។

ប៉ះ Roma ឆ្នាំមុន ឈ្នះគេក្នុងដី ចាញ់ក្រៅដី ប៉ះ Liverpool ឆ្នាំនេះ ឈ្នះក្នុងដី ៣-០ ទៅចាញ់ក្រៅដី ៤-០ វិញ ធ្វើឱ្យក្រុម Barcelona ធ្លាក់ពី UCL ២ឆ្នាំជាប់គ្នា ធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តជាមួយការដឹកនាំរបស់លោក Valverde ឡើយ។ ពួកគេចង់ឃើញក្រុមអ្នកមានបុណ្យ ស្វែងរកអ្នកចាត់ការថ្មី ដើម្បីមកពង្រឹងក្រុមឱ្យលើកពានរង្វាន់ធំ UEFA Champions League វិញ ដែលជាពានសំខាន់បំផុត។

អ្នកចាត់ការថ្មី? សម្រាប់លោក Bartomeu ប្រធានក្លឹប FC Barcelona បានបញ្ជាក់ចំពោះរឿងខាងលើថា លោកនិងក្រុមការងារគ្មានគម្រោងនេះទេ។ ដោយសារតែលោក Valverde ជាអ្នកចាត់ការម្នាក់ដែលក្រុមចង់បាន និងសក្ដិសមបំផុត។ ប្រធានក្លឹបរូបនេះ បន្ដទៀតថា លោក Valverde នឹងរក្សាកៅអីរបស់ខ្លួនបាន ហើយបន្ដដឹកនាំក្រុមទៀតនៅរដូវកាលថ្មីខាងមុខ។ ថ្នាក់ដឹកនាំជឿជាក់លើការដឹកនាំដ៏ល្អរបស់ អ្នកចាត់ការដែលធ្លាប់ជាអតីតកីឡាករក្រុមអ្នកមានបុណ្យនេះ៕

ដកស្រង់ពី៖ Sabay