Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool ខាត​ប៉ុន្មាន​លាន​ ប្រសិន​បើ Barca លក់ Philippe Coutinho?

  • បោះពុម្ព

Liverpool ទទួលបានប្រាក់១៤២លានផោន ពេលដែលពួកគេលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ឲ្យទៅ Barcelona កាលពីខែ មករា ឆ្នាំ ២០១៨។

ការចាកចេញរបស់ Coutinho ទៅចូលរួមជាមួយ Barcelona ដើម្បីទៅជំនួសកន្លែងរបស់ Andres Iniesta។ ប៉ុន្តែ Coutinho មិនទទួលបានជោគជ័យខ្លាំងឡើយនៅក្លឹបថ្មី។ បច្ចុប្បន្នកីឡាករសញ្ជាតិប្រេស៊ីលកំពុងមានព័ត៌មានទាក់ទងចេញពី Barca នៅរដូវក្ដៅនេះ បន្ទាប់ពីចំណាយលេងបានជាង១រដូវកាលនៅ Nou Camp។

Barcelona អាចនឹងកាត់បន្ថយការចំណាយទៅកាន់ Liverpool ប្រសិនពួកគេលក់ Coutinho នៅប៉ុន្មានខែខាងមុខ។ ការទិញ Coutinho ក្លឹបហង្សក្រហមនិង Barcelona បានដាក់លក្ខខណ្ឌព្រមព្រៀងគ្នាច្រើនពីលើតម្លៃខ្លួន១៤២លានផោន ជាពិសេសលើប្រាក់បន្ថែម។

Barcelona ធ្លាប់បង់ឲ្យ Liverpool បន្ថែមអស់១៣លានផោនរួចទៅហើយ បន្ទាប់ពីចុះកុងត្រាយក Coutinho។ Liverpool អាចទទួលបាន៤,៤លានផោនទៀត ប្រសិនបើ Coutinho ជួយ Barca ឈ្នះ Champions League។ តែបើ Barca លក់ Coutinho ពេលនេះ Liverpool នឹងលែងទទួលបានប្រាក់បន្ថែមហើយ៕

ដកស្រង់ពី៖ Sabay