Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sterling កកាយ​រឿង​ពិត កាល​ពី​ក្មេង​​ជា​អ្នក​គាំទ្រ​ងប់ងុល​របស់ Man Utd

  • បោះពុម្ព

Raheem Sterling ខ្សែបម្រើប្រយុទ្ធរបស់ Manchester City បានបង្ហើបថា កាលពីនៅក្មេងខ្លួនគេជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់របស់បិសាចក្រហម Manchester United។

កីឡាករវ័យ២៤ឆ្នាំកាន់តែបង្ហាញសមត្ថភាពលេងល្អៗទៅសម្រាប់រដូវកាលនេះជាមួយ City ដោយរកបាន១៧គ្រាប់និងបញ្ជូនឲ្យគេទាត់ចូល១០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤ប្រកួតនៅ Premier League។ ប៉ុន្តែមុនពេលចូលលេងឲ្យ Man City និងហង្សក្រហម Liverpool កីឡាករសញ្ជាតិអង់គ្លេសទម្លាយថា គេធ្លាប់ជាអ្នកគាំទ្ររបស់ Man Utd។

ជាការពិត Sterling ធ្លាប់បានទៅមើលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FA Cupកាលពីឆ្នាំ២០០៧ ពេលនោះ Chelsea បានយកឈ្នះ United នៅកីឡដ្ឋាន Wembley។ “ខ្ញុំបានទៅមើលផ្ដាច់ព្រ័ត្រ២០០៧។ ខ្ញុំមិនគួរនិយាយពេលនេះទេ ប៉ុន្តែពេលដែលខ្ញុំនៅក្មេង ខ្ញុំជាអ្នកគាំទ្រងប់ងុលរបស់ United។ ខ្ញុំក៏ធ្លាប់មានអាវស៊េរីចាស់របស់ United ពេលដែលពួកគេពាក់ឈ្នះ FA Cup ចុងក្រោយ”។ សម្ដីរបស់ Sterling៕

ដកស្រង់ពី៖ Sabay