បណ្តាញសង្គម

លេច​រឿង Man Utd ត្រៀម​ចាយ​១០៥​លាន​ផោន​ទិញ​ផ្ដាច់​ Joao Felix ពី Benfica

Manchester United បានត្រៀមទឹកប្រាក់១០៥លានផោនចង់ទិញផ្ដាច់កុងត្រារបស់កីឡាករវ័យក្មេងកំពុងឡើងជើង Joao Felix ពីក្លឹបរបស់ព័រទុយហ្គាល់ Benfica។

ផ្អែកតាមសារព័ត៌មានក្នុងស្រុករបស់ព័រទុយហ្គាល់ United ត្រៀមចំណាយទឹកប្រាក់ដ៏ច្រើន ដើម្បីប្រជែងយកកីឡាករវ័យ១៩ឆ្នាំសញ្ជាតិព័រទុយហ្គាល់។ Joao Felix រកបាន២០គ្រាប់ និងបញ្ជូនឲ្យគេទាត់ចូល១១គ្រាប់នៅរដូវកាលដំបូងជាមួយ Benfica។ Felix ទទួលបានការសរសើរច្រើនពីបណ្ដាក្លឹបនៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងល្អនៅព័រទុយហ្គាល់។

គេក៏ត្រូវបានទាក់ទងពីក្លឹប Manchester City ដើម្បីចង់យកមកជំនួស ប្រសិនបើ Leroy Sane ចាកចេញទៅ Bayern Munich។ Real Madrid ក៏ចង់បានយុវជនរូបនេះដែរ តាំងពីខែមេសា ខណៈព័ត៌មាននៅព័រទុយហ្គាល់នៅសប្ដាហ៍កន្លងទៅចុះថា Atletico Madrid បានបញ្ជូនក្រុមការងារឲ្យទៅមើល Felix៕

ដកស្រង់ពី៖ Sabay