Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លីក ២០១៤៖ ថ្ងៃនេះ ភ្នំពេញក្រោន ត្រូវការឈ្នះ អគ្គស្នងការដ្ឋាន​ នគរបាលជាតិ ដើម្បីបន្ត ឈរដាច់កំពូលតារាង

  • បោះពុម្ព

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន ត្រូវការ៣ពិន្ទុដាច់ខាត ក្នុងជំនួបជាមួយក្រុម អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅម៉ោង ៦ ល្ងាចថ្ងៃទី ៥ កក្ដដា នេះ លើទីលាន ពហុកីឡដ្ឋានជាតិ ក្នុងសប្ដាហ៍ទី ១៩ នៃពានរង្វាន់មិត្តហ្វូន ខេមបូឌានលីក ២០១៤។

ក្រុមភ្នំពេញក្រោន តាមការឱ្យដឹងពី ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប តួសំខាន់២ នាក់គឺ អ្នកចាំទីដៃស្អិត ស៊ូ យ៉ាទី និង ខ្សែបម្រើប្រយុទ្ធ Adriano Pellegrino អាចត្រឡប់មកហ្វឹកហាត់វិញ បានហើយក្រោយរងរបួស នាពេលកន្លងមក ហើយទំនងនឹងជាប់ជា ជម្រើសដំបូងរបស់ លោកគ្រូបង្វឹក Sam Schweingruber។

ការរក្សាខ្លួនមិនឱ្យចាញ់គឺជា រឿងតែមួយគត់ ដែលភ្នំពេញក្រោន ត្រូវធ្វើព្រោះពេលនេះ កំពុងឈរកំពូល តារាងលីកកំពូល កម្ពុជាអមដោយ ៤៥ ពិន្ទុ ច្រើនជាងក្រោមលេខ ២ ចម្ការកៅស៊ូបឹងកេត ៥ ពិន្ទុ ខណៈការប្រកួត នៅសល់តែ ៤ ប្រកួតទៀតប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ Bisan George ជាបេក្ខជន មានប្រៀបច្រើនជាងគេ ក្នុងចំណោម អ្នកទាត់បញ្ជូលទី ច្រើនជាងគេ ដើម្បីការដណ្ដើម ស្បែកជើងមាស រដូវកាលនេះ ស្របពេលខ្សែបម្រើ ធារី ចន្ថាប៊ីន, គួច សុគុម្ភៈ, អ៊ុក សុធី, ឃឹម បូរី គឺជាអ្នកបោះបាល់ឱ្យស៊ុត។

ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ បើទោះជានៅឆ្ងាយតំបន់ ឈ្នះជើងឯក ក៏ពិតមែន តែក្រុមមួយនេះ ត្រូវការពិន្ទុ ជាចាំបាច់ឈរតំបន់ Top4 ដើម្បីឡើងទៅលេង ក្នុងពានរង្វាន់ Royal Cup នៅចុងឆ្នាំនេះ។ លោក អ៊ុង កងយ៉ានិត ដឹកនាំក្រុមប៉ូលិស ចំនួន ១៧ ប្រកួតក្នុងលីករដូវកាលនេះ ក្នុងនោះឈ្នះ ៧ ស្មើ ៥ និង ចាញ់ ៥ មាន ២៦ ពិន្ទុក្នុងដៃ ឈរចំណាត់ថ្នាក់ លេខ៥ ក្នុងតារាង។ កម្មវិធីប្រកួតនៅថ្ងៃសៅរ៍ នេះសរុបរួមមាន៖

• Albirex Niigata PP Vs សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅម៉ោង ៣:៣០ នាទី ទីលានស្ដាតចាស់

• ប្រៀលប្រាយយូណាយធិត Vs គីរីវង់សុខសែនជ័យ នៅម៉ោង ៣:៣០ នាទី ទីលានពហុកីឡដ្ឋានជាតិ (Live BTV)

• ភ្នំពេញក្រោន Vs អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ោង ៦ ល្ងាច ទីលានពហុកីឡដ្ឋានជាតិ

ប្រភព៖ គេហទំព័រ ថ្មីៗ