Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Chelsea មានបញ្ហាជម្លោះផ្ទៃក្នុង មុនប៉ះ Arsenal ផ្ដាច់ព្រ័ត្រយប់នេះ

  • បោះពុម្ព

អ្នកចាត់ការ Maurizio Sarri បានដើរចេញពីកន្លែងហ្វឹកហាត់របស់ Chelsea ក្នុងទីក្រុង Baku ដោយតាមការលើកឡើងមួយចំនួនដោយសារ David Luiz និង Gonzalo Higuain បានប៉ះពាក្យសម្ដីគ្នា។

Sarri បានគ្រវែងនិងទាត់មួករបស់ខ្លួនចោលលើទីលានក្នុងទឹកមុខខឹងសំបារ មុនពេលដើរចូលច្រកចេញ។ ក្នុងវគ្គហ្វឹកហាត់នៅដើមថ្ងៃអង្គារម្សិលមិញ Higuain បានប៉ះពារជាមួយ Luiz បន្ទាប់មកក៏បាននិយាយគ្នាក្នុងទឹកមុខមិនសូវសប្បាយចិត្តដូចគ្នា។

រឿងហេតុនេះកើតឡើង ក្លឹបបានចេញមកបកស្រាយថា ជម្លោះរវាងកីឡាករទាំងពីរខាងលើមិនពាក់ព័ន្ធនឹងការខឹងរបស់លោក Sarri ទេ។ ប៉ុន្តែលោកមិនរីករាយដោយសារមិនបានហាត់នៅ១៥នាទីចុងក្រោយ។ យ៉ាងណាមិញ ភាពតានតឹងទាំងនេះពិតជាមិនល្អ មុនការប្រកួតនៅយប់ថ្ងៃនេះមកដល់។

Chelsea នឹងត្រូវតទល់នឹងក្រុមរួមលីគ Arsenal ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League នៅយប់នេះម៉ោង២រំលងអាធ្រត្រ៕