Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អបអរសាទរ!! ត្បូងឃ្មុំឈ្នះគ្រប់ប្រកួត លើកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រោយឈ្នះសៀមរាប ១-០ ខណៈមានសមាជិក ១០នាក់ ស្មើគ្នា

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ បានបង្កើតកំណត់ត្រាថ្មីដ៏អស្ចារ្យមួយសម្រាប់ខ្លួន ក្រោយឈ្នះជើងឯកពានរង្វាន់ថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុមជម្រើសខេត្តសៀមរាប ១-០ នៅកីឡដ្ឋានវិសាខា កាលពីយប់មិញ គ្រាដែលលេខ៣ បានទៅខេត្តរតនគិរី ក្រោយយកឈ្នះខេត្តកោះកុង ៣-១ ។

ជាមួយនឹងជ័យជម្នះដ៏តានតឹងនេះ ក្រុមទាំងពីរ សល់សមាជិកលើទីលានត្រឹម ១០នាក់ប៉ុណ្ណោះ ក្រោយអាជ្ញាកណ្ដាលពិន័យកាតក្រហមម្ខាងម្នាក់នៅតង់ទី១ ខណៈ ៤៥នាទីដំបូង គ្មានការស៊ុតបញ្ចូលទីគ្នាឡើយ ។

ប៉ុន្ដែសំណាងល្អ ចូលតង់ទី២ ភ្លាមមិនបាន ១នាទីស្រួលបួលផង កីឡាករ លី រមី បានបណ្ដើរបាល់យ៉ាងលឿន ស៊ុតបំប៉ោងសំណាញ់ទីខេត្តសៀមរាប ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ដ្បិតសៀមរាប ព្យាយាមវាយបក តែមិនបានសម្រេចឡើយ ។

ដូច្នេះខេត្តត្បូងឃ្មុំ បានក្លាយជាខេត្តកូនពៅ ដែលបានលើកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ដោយរក្សាកំណត់ត្រាឈ្នះគ្រប់ប្រកួត តាំងពីវគ្គជម្រុះក្នុងពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ មិនសម្គាល់ពាក្យចាញ់ម្ដងឡើយ ។

ចំពោះរង្វាន់ជ័យលាភីវិញ រួមមានក្រុមជើងឯក ខេត្តត្បូងឃ្មុំ ទទួលបាន ១៥លានរៀល, ជើងឯករង ខេត្តសៀមរាប ទទួលបាន ៧លាន និង ៥០ម៉ឺនរៀល ខណៈក្រុមលេខ៣ ខេត្តរតនគិរី ទទួលបាន ៥លានរៀល ។

រីឯគ្រូបង្វឹកល្អ គឺលោក ផល រស្មីពេជ្រ គ្រូបង្វឹកត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល, កីឡាករល្អ បានទៅកីឡាករ សំអាត រ៉ាវី មកពីត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ បានទៅកីឡាករ ម៉ាត់ អ៊ីហ្សា មកពីកោះកុង ទទួលបាន ៥០ម៉ឺនរៀល ។

អ្វីដែលពិសេស សម្រាប់ក្រុមទទួលបានជ័យលាភីពីលេខ១ ដល់លេខ៣ ពោលគឺមានខេត្តត្បូងឃ្មុំ សៀមរាប និងរតនគិរី សុទ្ធតែទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឬវគ្គ ១៦ក្រុមចុងក្រោយ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជា នាពេលឆាប់ៗខាងមុខ ។ រីឯកម្មវិធីចាប់គូប្រកួតពានថ្នាក់ជាតិ នឹងធ្វើឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្អែកនេះ៕