បណ្តាញសង្គម

ដឹង​ថ្ងៃ​ប្រកួត​រវាង​ Buakaw ជាមួយ​ Yi Long ​អ្នក​​ឈ្នះ​បាន​​​រង្វាន់​លុយជាង​១,៥​លាន​ដុល្លារ

អ្នកប្រដាល់រហស្សនាមសង្ឃសាលីង Yi Long នឹងត្រូវប៉ះជាមួយស្ដេចប្រដាល់ថៃ Buakaw Banchamek ជាលើកទី៣ ក្នុងកម្មវិធី MAS Fightដែលគេឲ្យឈ្មោះថា Rematch of the Century។

បន្ទាប់ពីពិចារណាជាច្រើនខែនិងការដេញថ្លៃពីក្រុមហ៊ុនជាច្រើនពីច្រើនប្រទេស កន្លែងនិងពេលវេលានៃការប្រកួតពេលនេះបានប្រកាសជាផ្លូវការ។ ការប្រកួតរៀបចំនៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩ នៅទីក្រុងហុងកុង ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនិងតាំងពិព័រណ៍អន្តរជាតិ Star Hall Kowloon។

ភាពចម្រូងចម្រាសលទ្ធផលនឹងមិនមានឡើយក្នុងការប្រកួតនេះ ដោយកីឡាករទាំងពីរត្រូវប្រកួតក្រោមច្បាប់របស់កម្មវិធី MAS Fight។ Yi Long និង Buakaw ត្រូវនឹងប្រកួតតែមួយទឹកគត់ មាន៩នាទី មិនមានការសម្រាកទេ អ្នកឈ្នះលុះត្រាតែវាយដៃគូឲ្យសន្លប់។ ប្រសិនបើការប្រកួតគ្មានអ្នកសន្លប់ ត្រូវលើកដៃស្មើគ្នា។

សម្រាប់អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់៥០លានបាត (ជាង១,៥លានដុល្លារ)។ Buakaw មានជំនឿចិត្តខ្ពស់អាចវាយ Yi Long សន្លប់ក្នុងការប្រកួតសងសឹកនេះ។ លើរេញជាមួយនាយកប្រតិបត្តិកម្មវិធី MAS Fight លោក Tony Chen កំពូលអ្នកប្រដាល់ថៃថា៖ " Yi Long ឯនឹងសន្លប់។ ត្រៀមចូលពេទ្យឲ្យហើយទៅ"៕

ដកស្រង់ពី៖ Sabay