Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តោះ​មក​ស្គាល់​ Idol របស់​អ្នក​ចាំ​ទី​ល្អពាន Hun Sen Cub ថ្នាក់ខេត្តឆ្នាំ២០១៩

  • បោះពុម្ព

សំអាត រ៉ាវី បានក្លាយជាកីឡាករល្អ និងជាអ្នកចំាទីល្អប្រចាំពានរង្វាន់ Hun Sen Cub ថ្នាក់ខេត្តឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានជួយឲ្យក្រុមរបស់ខ្លួន ខេត្តត្បូងឃ្មុំ ទទួលជ័យជំនះលើក្រុមខេត្តសៀមរាបក្នុងលទ្ធផល១-០ កាលពីល្ងាចមិញនេះ នៅកីឡដ្ឋានវិសាខា ក្រោមក្រសែភ្នែករបស់អ្នកគាំទ្រប្រមាណជាង៣ពាន់នាក់។

អ្នកស្រុកពញាក្រែករូបនេះបាននិយាយថា រូបគេមានក្រុមដែលខ្លួនគាំទ្រផងដែរ គឺក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឬហៅថា ក្រុមប៉ូលិស ហើយ កីឡាករជានិម្មិតរូប របស់រូបគេនោះ គឺអ្នកចាំទី ប្រាក់ មុន្នីភារុន តែងម្ដង ដែលស្រលាញ់នឹងគាំទ្រខ្លាំង។

« គាត់ជាអ្នកចាំទីល្អដោយគាត់ចេះកាត់បាល់លើបាល់ក្រោមបានល្អ។ ខ្ញុំបានរៀនសូត្រពីគាត់បានច្រើនដោយឧស្សារមើលវីឌីអូរបស់គាត់លេងពេលប្រកួត»។ អ្នកចាំទីរូបនេះបានថ្លែងយ៉ាងដូច្នេះ។ ក្រុមទាំង៣គឺក្រុមជើងឯក ជម្រើសខេត្តត្បូងឃ្មុំ ក្រុមលេខ២ជម្រើសជាតិសៀមរាប និងក្រុមលេខ៣ជម្រើសខេត្តរតនគីរីនឹងត្រូវចូលរួមប្រកួតប្រជែងថ្នាក់ជាតិទៀតដែលត្រូវប្រជែងជាមួយក្រុមខ្លាំងៗប្រចាំលីគកំពូលកម្ពុជា។

សំអាត រ៉ាវី ទទួលបានប្រាក់រង្វាន់សរុប១លានរៀល បន្ទាប់ពីបានក្លាយជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ និងជាអ្នកចាំទីល្អបំផុតតាមរយៈការជួយឲ្យក្រុមខេត្តត្បូងឃ្មុំមិនស្គាល់ចាញ់សោះតាំងពីដំបូងរហូតដល់ប្រកួតផ្តាច់ព្រ័ត្រថ្នាក់ខេត្ត៕

ដកស្រង់ពី៖ Sabay