បណ្តាញសង្គម

ពាន​រង្វាន់ KMH Cup ​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ ​រក​ឃើញ​ជើង​ឯក​ហើយ​

ពានរង្វាន់ KMH Cup U18 រកឃើញជើងឯកហើយកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយបានទៅលើក្រុម U18 វិសាខា ក្រោយយកឈ្នះក្រុម U18 បឹងកេត ក្នុងលទ្ធផល ៣-១។

ពានរង្វាន់នេះ មានការប្រកួតវិលជុំសន្សំពិន្ទុតាមពូលសិន ដើម្បីស្វែងរកក្រុមលេខ១ ឈរចាំវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលក្រុម៣ទៀតក្នុង Top4 នឹងត្រូវលេងជម្រុះគ្នាបន្ដបន្ទាប់។ ក្រុមលេខដែលឈរចាំរួចជាស្រេចនោះ គឺ U18 បឹងកេត ខណៈដែលក្រុម U18 វិសាខា វិញ ត្រូវលេងជម្រុះជាមួយក្រុម U18 ភ្នំពេញក្រោន និងស្វាយរៀង។

ជាលទ្ធផលក្រុម U18 វិសាខា ធ្វើបានល្អ ឈ្នះបន្ដបន្ទាប់រហូតឡើងផ្ដាច់ព្រ័ត្រជាមួយ U18 បឹងកេត។ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមប្រាក់រង្វាន់៥ពាន់ដុល្លារនេះដែរ ក្រុមយុវជនវិសាខា នៅតែធ្វើបានល្អដដែល ដោយអាចយកឈ្នះក្នុងលទ្ធផល ៣-១ ឯណោះគ្រោងជើងឯករដូវកាលនេះតែម្ដង។ សម្រាប់ក្រុមលេខ២ បឹងកេត វិញទទួលបានប្រាក់រង្វាន់២៥០០ដុល្លារ ក្រុមលេខ៣ ភ្នំពេញក្រោនបាន១៥០០ដុល្លារនិងក្រុមលេខ៤ U18 ស្វាយរៀងបាន៥០០ដុល្លារ៕

ដកស្រង់ពី៖ Sabay