បណ្តាញសង្គម

Liverpool អនុញ្ញាតឲ្យ Sturridge និង Moreno ចេញពីក្លឹបឲ្យគ្មានតម្លៃខ្លួន

Daniel Sturridge និង Alberto Moreno នឹងចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួន នៅរដូវកាលដោះដូរកីឡាករបើកនាពេលខាងមុខនេះក្រោយក្លឹបមិនបន្តកុងត្រាថ្មីឲ្យ។

ការបើកទ្វារឲ្យកីឡាករជើងចាស់ទាំងពីររបស់ខ្លួនចាកចេញធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយក្រុមជើងខ្លាំងអង់គ្លេសលើកពាន Champions League ជាលើកទី៦កាលពីចុងសប្ដាហ៍កន្លងទៅ។ Sturridge វ័យ២៩ឆ្នាំស៊ុតបញ្ចូលទី៦៧គ្រាប់ក្នុង១៦០ប្រកួតឲ្យ Liverpool ចាប់តាំងផ្ទេរពី Chelsea ក្នុងឆ្នាំ២០១៣។

ដោយឡែក Moreno ចូលរួមជាមួយ Liverpool ដោយផ្ទេរពី Sevilla កាលពីឆ្នាំ២០១៤ បង្ហាញខ្លួនបាន១៤១ប្រកួត និងស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងនាមជាខ្សែការពារឆ្វេង។ កីឡាករទាំងពីរសុទ្ធតែទិញចូលដោយអ្នកចាត់ការទូទៅចាស់គឺលោក Brendan Rodgers៕

 

 

 

ដកស្រង់ពី៖ Sabay