បណ្តាញសង្គម

ចាន់ វឌ្ឍនាកា ​ជូន​ពរ​ជម្រើស​ជាតិ ​ឈ្នះ​យប់​នេះ ​និង​ជើង​ទី​២​លើ​ក្រុម​ប៉ាគីស្ថាន​

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបង្ហោះជូនពរក្រុមជម្រើសជាតិកម្ពុជា ឱ្យទទួលបានជ័យជម្នះនៅយប់នេះ និងប្រកួតជើងទី២ លើក្រុមប៉ាគីស្ថាន នាការប្រកួតជម្រុះ FIFA World Cup 2022 ។

សម្រាប់ជម្រើសជាតិឆ្នាំនេះ មិនមានឈ្មោះ វឌ្ឍនាកា និងកីឡាករល្បីៗមួយចំនួនទៀតទេ ដោយលោក Felix បានកោះហៅកីឡាករក្មេងៗច្រើនឱ្យបង្ហាញសមត្ថភាព។ កីឡាករដែលជ្រើសរើសទាំងអស់ ត្រូវបានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បញ្ជក់ថាពួកគេសុទ្ធតែមានទឹកចិត្ត ឆន្ទះមោះមុតក្នុងការលេងឱ្យជម្រើសជាតិ។ លោក ក៏មានជំនឿចិត្តលើពួកគេខ្លាំងណាស់ដែរ។

បើទោះជាមិនបានជាប់មែន ប៉ុន្តែកីឡាករទើបតែត្រលប់ពីលីគកំពូលម៉ាឡេស៊ីក៏បានបង្ហោះជូនពរជម្រើសជាតិកម្ពុជាក្នុងការប្រកួតយប់នេះដែរ។ ក្នុងសារនោះ មានន័យដូចនេះថា៖ “សូមជ័យជម្នះ កើតមានចំពោះក្រុមជម្រើសជាតិកម្ពុជា របស់យើងទាំងក្នុងការប្រកួតថ្ងៃនេះក៏ដូចជាការប្រកួតជើងទី២ សូមចូលរួមផ្ដល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា "ទាំងអស់គ្នាដើម្បីកម្ពុជា”៕

ដកស្រង់ពី៖ Sabay