Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សល់​១​សប្ដាហ៍​ទៀត​ ក្របខ័ណ្ឌ​ Premier League នឹង​ចេញ​កាល​វិភាគ​រដូវ​កាល​ថ្មី​

  • បោះពុម្ព

ក្រោយសម្រាកបានជិត១ខែក្របខ័ណ្ឌកំពូលអង់គ្លេស ឬ Premier League នឹងចេញកាលវិភាគតារាងប្រកួតរបស់ខ្លួននៅរដូវកាលថ្មីក្នុងពេលឆាប់ៗ។

នៅសល់ពេលតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ FA នឹងបង្ហាញតារាងការប៉ះគ្នាជាផ្លូវការរបស់ក្រុមទាំង២០ ខណៈរដូវកាលថ្មីគ្រោងបើកឆាកនៅថ្ងៃទី ២០ ខែសីហា និងបញ្ចប់ទៅវិញ នៅថ្ងៃទី២៧ ខែឧសភា។ Manchester City គឺជាក្រុមជើងឯកចាស់ក្រោយលើកពាន២រដូវកាលជាប់គ្នា។

រដូវកាលថ្មីនេះមានលក្ខណៈប្លែក២យ៉ាងទីមួយគឺ នឹងសម្រាកនៅពាក់កណ្ដាលរដូវកាលអំឡុងខែកុម្ភៈ (Winter Break)មិនធ្លាប់មានពីមុនមក ហើយក្របខ័ណ្ឌនេះក៏នឹងប្រើវីដេអូជំនួយអាជ្ញាកណ្ដាល VAR ជាលើកដំបូងផងដែរ។ ក្រុមឡើងមកថ្មីមាន Norwich, Sheffield Utd និង Aston ជំនួសក្រុមធ្លាក់ទៅ Cardiff, Fulham និង Huddersfield៕

ដកស្រង់ពី៖ Sabay