បណ្តាញសង្គម

​អាហ្សង់ទីន​​នឹង​ជោគជ័យ ប្រសិន​បើ Messi លេង​​ល្អ​ដូច​នៅ Barcelona

លោក Lionel Scaloni គ្រូរបស់ជម្រើសជាតិអាហ្សង់ទីនសង្ឃឹមថា Lionel Messi អាចបង្ហាញទម្រង់លេងដូចអ្វីដែលគេធ្លាប់បញ្ចេញនៅ Barcelona រាល់សប្ដាហ៍ នោះអាហ្សង់ទីននឹងឈានរកភាពជោគជ័យពាន Copa America លើកនេះ។

អាហ្សង់ទីន នឹងត្រូវជួបជម្រើសជាតិ Nicaragua នៅថ្ងៃសុក្រនេះក្នុងការប្រកួតមិត្តភាពចុងក្រោយ មុនពេលទៅលេងពាន Copa America ទល់នឹងកូឡុំប៊ីនៅថ្ងៃទី ១៥ ខែ មិថុនា។

Messi នៅតែមានបំណងចង់ឈ្នះពានជាលើកដំបូងជាមួយអាហ្សង់ទីន ហើយទម្រង់លេងរបស់គេជាមួយជម្រើសជាតិ ជារឿយៗតែទទួលការរិះគន់។ លោក Scaloni ជឿជាក់ជម្រើសជាតិរបស់លោកអាចជោគជ័យជាក្រុមដែលបង្ហាញភាពខ្លាំងជាមួយក្រុមមួយ ហើយ Messi ត្រូវលេងដូចអ្វីដែលគេបានធ្វើជាទូទៅនៅ Barcelona។

"ប្រសិនបើពួកយើងមានការបង្ហាញទម្រង់លេងល្អ ជាមួយក្រុមមួយ ហើយបូកបន្ថែម អ្វីដែល Messi ធ្លាប់ធ្វើក្នុងលីគរាល់សប្ដាហ៍នោះ ច្បាស់ណាស់ពួកយើងនឹងលេងល្អ។ សម្ដី Scaloni៕

ដកស្រង់ពី៖ Sabay