បណ្តាញសង្គម

មក​ដឹង​មូលហេតុ ​ជប៉ុន​ម្នាក់​នេះ ​ឈរ​ហាល​ថ្ងៃ ហាល​ភ្លៀង​ដើម្បី​កម្ពុជា​ទាំង​គ្មាន​បាន​លុយ​១​រៀល

Keisuke Honda ជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ដែលចូលខ្លួនមកដឹកនាំក្រុមមួយនេះ ដោយមិនមានទទួលបានប្រាក់ខែ១រៀលឡើយ។

តើកត្តាអ្វីខ្លះដែលធ្វើឱ្យកីឡាករល្បីឈ្មោះលើលោកនេះ សុខចិត្តចំណាយពេលដើម្បីខ្មែរយ៉ាងនេះ? ធ្លាប់និយាយច្រើនដងមកហើយ Honda បញ្ជាក់ថាខ្លួនស្រលាញ់កម្ពុជា និងអ្នកគាំទ្រ។ លោកចង់ផ្ដល់បទពិសោធទាំងអស់ដែលខ្លួនមានដល់ក្រុមបាល់ទាត់កម្ពុជា។

លោកជឿជាក់ថា នឹងអាចធ្វើឱ្យប្រជាជនកម្ពុជាសប្បាយចិត្តខ្លាំងក្នុងនាមលោកជាអ្នកចាត់ការ។ កាលពីយប់មិញនេះ Honda បានដឹកនាំក្រុមកម្ពុជាយកឈ្នះលើក្រុមប៉ាគីស្ថាន ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះពានរង្វាន់ FIFA World Cup 2022 ។

សម្រាប់ជើងទី២នៃវគ្គជម្រុះពានរង្វាន់ខាងលើនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ នៅទឹកដីកណ្ដាល កាតា៕

ដកស្រង់ពី៖ Sabay