បណ្តាញសង្គម

ពេញ​ចិត្ត​សម្ដី​ ឡៅ​ ចិត្រា​ ដែល​តែងតែ​លើ​ឡើង​បែប​នេះ​មិន​ថា​ចូល​សង្វៀន​ណា​ក៏​ដោយ...

ម្ចាស់ខ្សែក្រវ៉ាត់ថ្មីថ្មោងរបស់ ISI Palm ឡៅ ចិត្រា តែងតែលើកឡើងបែបនេះ នៅគ្រប់សង្វៀនដែលខ្លួនឡើងប្រកួត «ខ្ញុំឡើងលើសង្វៀនដឹងតែវ៉ៃហើយ គេខ្លាំង ឬខ្សោយម៉េចដឹងតែវ៉ៃ វ៉ៃអស់ពីសមត្ថភាព បើស្គាល់គ្នាចុះមកវិញសុំទោស រាប់អានគ្នាធម្មតា»។

«ខ្ញុំឡើងលើសង្វៀនដឹងតែវ៉ៃហើយ គេខ្លាំង ឬខ្សោយម៉េចដឹងតែវ៉ៃ វ៉ៃអស់ពីសមត្ថភាព បើស្គាល់គ្នាចុះមកវិញសុំទោស រាប់អានគ្នាធម្មតា» អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺតែងតែលើកឡើងបែបនេះ មិនថាការប្រកួតមិត្តភាពធម្មតា ការប្រកួតដណ្ដើមប្រាក់លាន ឬប្រកួតសន្សំពិន្ទុខ្សែក្រវាត់នោះឡើយ។

ការតាំងចិត្តបែបនេះហើយ បានជាធ្វើឲ្យ ចិត្រា វ៉ៃម្ដងៗអស់ពីសមត្ថភាពតែម្ដង និងមានកេរ្តិ៍ឈ្មោះល្បី ត្រូវចិត្តគាំទ្រ កើនឡើងអ្នកគាំទ្រជាលំដាប់ ខណៈអ្នករៀបចំប្រដាល់គ្រប់ស្ថានីយតែងតែចង់យកទៅប្រកួត។ប្អូនប្រុស ឡៅ ស៊ីណាត រូបនេះកំពុងឡើងកូដទាំងសមត្ថភាព និងការកេរ្តិ៍ឈ្មោះ។

អ្នកប្រដាល់រូបនេះមានចិត្តមោះមុត មិនចេះខ្លាចដៃគូ នេះហើយជាចំណុចដែលធ្វើឲ្យគេល្បី អាចគំរូល្អសម្រាប់អ្នកប្រដាល់មួយចំនួនធ្វើតាម។បើនិយាយពីស្នៀតប្រយុទ្ធវិញក៏ល្អគ្រប់គ្រឿងទៅទៀត។រំលឹកដែរថា ឡៅ ចិត្រា អ្នកប្រដាល់មកពីក្លឹបប្រដាល់ទ័ពពិសេសឆត្រយោង ៩១១ ជាកូនសិស្សលោកគ្រូ ហង់ សឿន។

អ្នកប្រដាល់រូបនេះទើបឈ្នះខ្សែក្រវាត់ប្រាក់អធិរាជគុនខ្មែរ ISI Palm ម្សិលមិញនេះ ហើយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសនៅពេលខាងមុខនេះទៀតផង៕