Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើកម្ពុជារក្សាកំណត់ត្រាបានអត់ ពេលប៉ះប៉ាគីស្ថានជើងទី២យប់នេះ?

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវរក្សាកំណត់ត្រារបស់ខ្លួនឡើងទៅជុំទី២វគ្គជម្រុះជើងឯកពិភពលោក World Cup 2022 និង Asian Cup 2023 ជុំទី១ប្រចាំតំបន់អាស៊ីនៅពេលតទល់នឹងប៉ាគីស្ថានជើងទី២នៅប្រទេសកាតារ។

ក្រុមជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រលើកដំបូងក្នុងវគ្គជម្រុះជើងឯកពិភពលោក World Cup 2018 កាលពីឆ្នាំ២០១៥នៅពេលប្រកួតជម្រុះជុំទី១ទទួលបានជ័យជម្នះលើម៉ាកាវទាំងពីរជើង ៤-១ (ជើងទី១នៅក្នុងផ្ទះ ឈ្នះ ៣-០ និងជើងទី២នៅទឹកដីម៉ាកាវ ស្មើ ១-១)។

នេះជាប្រវត្តិសាស្ត្រលើកដំបូងដែលកម្ពុជាឆ្លងកាត់ជុំទី១ជោគជ័យ និងបានបន្តដំណើរទៅប្រកួតវគ្គជម្រុះក្នុងពូលជុំទី២ប្រចាំតំបន់អាស៊ី។យប់នេះ កម្ពុជាត្រូវការរក្សាកំណត់ត្រារបស់ខ្លួនដើម្បីឡើងទៅជុំទី២ទៀត នៅពេលជួបប៉ាគីស្ថានជើងទី២នៅប្រទេសកាតារវេលាម៉ោង១១យប់នេះ (ម៉ោងនៅកម្ពុជា)។

កម្ពុជាត្រូវការត្រឹមតែស្មើគ្នា ឬចាញ់ត្រឹម ១-០ ក៏កម្ពុជាបានឡើងទៅវគ្គទី២ដែរ បន្ទាប់ពីឈ្នះជើងទី១ដោយលទ្ធផល ២-០ នៅក្នុងផ្ទះរបស់ខ្លួនកាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅថ្មីៗនេះ។យ៉ាងណា ការប្រកួតនេះពុំមានទូរទស្សន៍ក្នុងស្រុកផ្សាយបន្តផ្ទាល់ឡើយ៕