បណ្តាញសង្គម

គ្រូ​បែលហ្សិក​ចង់​ឃើញ​ Lukaku ចេញ​ពី​ Man Utd

គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកលោក Roberto Martinez ប្រាប់សារព័ត៌មានបែលហ្សិកថា ខ្លួនចង់ឃើញខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Romelu Lukaku ចាកចេញពីក្លឹបអង់គ្លេសមួយនេះ ដើម្បីស្ដារទម្រង់លេងរបស់គេ។

លោកបាននិយាយថា៖ " វាច្បាស់ណាស់ដែលថា Lukaku ត្រូវតែចាកចេញពីក្លឹប Manchester United '' ។លោកបានបន្តថា៖ " វាល្អទាំងសងខាង វាល្អសម្រាប់ Lukaku ក៏ដូចជាល្អសម្រាប់ក្រុមជម្រើសជាតិបែលហ្សិក។

ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ Lukaku ត្រូវតែរកក្លឹប ដែលសក្ដិសមនឹងរូបគេ " ។ក្នុងពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា Lukaku អាចនឹងត្រូវទៅ Inter Milan ហើយបើតាមសារព័ត៌មាន Goal បានឲ្យដឹងថា ក្លឹប Manchester United កំណត់តម្លៃ Lukaku ចំនួន ១០០លានដុល្លារ៕