Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្ដៅៗ​ Neymar ​ប្រាប់ PSG សុំ​ទៅ​ផ្ទះ​ចាស់ Barcelona​ វិញ លែង​ចង់​នៅ​បារាំង​ហើយ

  • បោះពុម្ព

Neymar បានប្រាប់ក្លឹប Paris Saint-Germain គេចង់ត្រលប់ទៅផ្ទះចាស់វិញ ហើយថាមិនគួរចេញពី Barcelona សោះ។កីឡាករសញ្ជាតិប្រេស៊ីលបានផ្លាស់ចេញពី Barcelona ទៅកាន់ Paris កាលពីឆ្នាំ២០១៧ក្នុងតម្លៃកំណត់ត្រាពិភពលោក១៩៨លានផោន។

ប៉ុន្តែអនាគតរបស់គេជាមួយក្រុមម្ចាស់ជើងឯករបស់បារាំងនៅតែស្ថិតក្នុងការជជែកគ្នា ខណៈមានសេចក្ដីរាយការណ៍ពីប្រទេសអេស្ប៉ាញថា ទីបំផុតគេបានប្រាប់ PSG ចង់ទៅលេងនៅ Barca វិញ។តាមប្រភពខាងលើកីឡាករវ័យ២៧ឆ្នាំបានរអ៊ូប្រាប់ប្រធានក្លឹប PSG លោក Nasser Al-Khelaifiថា៖ “ខ្ញុំមិនចង់លេងនៅ PSG តទៅទៀតទេ។

ខ្ញុំចង់ត្រលប់ទៅផ្ទះខ្ញុំវិញ (Barcelona) ដែលជាកន្លែងដែលខ្ញុំមិនគួរចាកចេញ”។ ស្របពេល Neymar ប៉ងចង់ត្រលប់ទៅ Nou Camp ក្នុងរដូវក្ដៅនេះ Lionel Messi ក៏ចង់ឲ្យអតីតមិត្តរួមក្រុមរូបនេះត្រលប់មកផ្ទះវិញដែរ៕