Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញ ៨ក្រុមឡើងទៅវគ្គ Quarter-Finals ពាន Copa America

  • បោះពុម្ព

ពានរង្វាន់ Copa America បានបញ្ចប់ការប្រកួតក្នុងពូលអស់ហើយ ក្នុងនោះគេក៏រកឃើញក្រុមទាំង៨ដែលបានឡើងទៅវគ្គ Quarter-Finals ផងដែរ។ការប្រកួតចុងក្រោយនៃពូល C ជប៉ុន លេងបានតាមត្រឹមស្មើគ្នាជាមួយ អេក្វាឌ័រ ១-១ ខណៈ អ៊ុយរុយហ្គាយ យកឈ្នះឈីលី ១-០។

លទ្ធផលនេះជាឱកាស អ៊ុយរុយហ្គាយ ឆក់យកបានតំណែងលេខ១ក្នុងតារាងពិន្ទុ ឈីលីនៅលេខ២ ហើយ ជប៉ុននិងអេក្វាឌ័រ ដឹកដៃគ្នាទៅផ្ទះ។តាមច្បាប់របស់ពានរង្វាន់ Copa America ក្រុមដែលបញ្ចប់លេខ១និង២ ក្នុងពូលនីមួយៗនឹងឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ហើយក្រុមលេខ៣ ល្អបំផុតពីរក៏ត្រូវបានជ្រើសរើសឲ្យឡើងទៅវគ្គបន្តផងដែរ។

តោះ!មើលនរណាឈរកំពូលតារាងតាមពូលនីមួយៗខ្លះ?ពូល A១. ប្រេស៊ីល២. វេណេហ្ស៊ុយអេឡាពូល B១. កូឡុំប៊ី២. អាហ្សង់ទីនពូល C១. អ៊ុយរុយហ្គាយ២. ឈីលីក្រុមលេខ៣ល្អបំផុត១. ប៉េរូ២. ប៉ារ៉ាហ្គាយ គូដែរត្រូវប៉ះគ្នាវគ្គ៨ក្រុមចុងក្រោយ ដែលត្រូវលេងចាប់ពីថ្ងៃទី ២៨តទៅ • ប្រេស៊ីល vs ប៉ារ៉ាហ្គាយ • វេណេហ្ស៊ុយអេឡា vs អាហ្សង់ទីន • កូឡុំប៊ី vs ឈីលី • អ៊ុយរុយហ្គាយ vs ប៉េរូ