Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេម ចាន់ និយាយយ៉ាងណាក្រោយ បានឡើងវគ្គផ្ដាច់ព្រ័ត្រពាន TV5

  • បោះពុម្ព

អ្នកប្រដាល់ទម្ងន់ស្រាលមកពីឆត្រយោង ៩១១ ខេម ចាន់ ថាពិបាកដែរ ទម្រាំអាចឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ព្រោះដៃគូគេល្អ ដូច្នេះតានតឹងសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ខេម ចាន់ លើកឡើងថា សម្រាប់ការប៉ះគ្នាជាមួយ ឡុង ណងសៅ គឺតានតឹងព្រោះដៃគូគេល្អ គេចេញដៃរហ័ស ដូច្នេះពិបាកដែរទម្រាំអាចយកឈ្នះបាន។ ការប្រកួតនេះកូនសិស្សលោកគ្រូ ហង់ សឿន គឺខំប្រឹងអស់ ១០០% តែម្ដង។

អ្នកលេងគុនខ្មែរមកពីកំបូលរូបនេះបន្ថែមទៀតថា ដោយសារតែខ្លួនមានប្រៀបឡាំជង្គង់ ដូច្នេះហើយព្យាយាមចូលចាប់ ដើម្បីឡាំរហូតអាចឈ្នះពិន្ទុ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៥៤គីឡូក្រាមនេះ។

ខេម ចាន់ ប្រកួតចុងក្រោយវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា ២០១៩ កន្លងទៅនេះគឺឈ្នះពិន្ទុកីឡាករ ឡុង ណងសៅ។ កីឡាកររូបនេះនឹងត្រូវជួប ជី ឆៃលី នៅវគ្គផ្ដាច់ព្រ័ត្រយកលេខ ១-២ នៃពានរង្វាន់ខាងលើនេះ៕