បណ្តាញសង្គម

Coutinho ថា​នៅ​តែ​ចង់​នៅ​ Barca ទោះ​អនាគត​មិន​ច្បាស់លាស់​

Philippe Coutinho មិនច្បាស់ថាអនាគតរបស់ខ្លួនជាមួយ Barcelona នឹងទៅជាយ៉ាងណាទេ ក្រោយចំណាយពេល២រដូវកាលនៅ Camp Nou តែមិនជោគជ័យ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលបានផ្ទេរពី Liverpool ទៅក្លឹបយក្សកាតាឡាន់ក្នុងតម្លៃ ១៤២លានអឺរ៉ូ កាលពីខែមករា ឆ្នាំ២០១៨ ប៉ុន្តែនៅទីនោះ Coutinho បានបាត់បង់តំណែងជម្រើសដំបូង ថែមទាំងរងការរិះគន់ពីអ្នកគាំទ្រថាលេងមិនបានល្អ ដូចកាលនៅក្លឹបចាស់។

យ៉ាងណា កីឡាករវ័យ២៧សារភាពថាខ្លួននៅតែចង់បន្តលេងឲ្យ Barca ដែលជាក្លឹបក្នុងក្ដីស្រមៃ តែអនាគតនៅ ឬទៅរូបគេក៏មិនច្បាស់ដែរ។ "ខ្ញុំសល់កុងត្រាជាមួយ Barca ហើយខ្ញុំតែងតែចង់បង្កើតភាពជោគជ័យជាមួយក្លឹបនេះ។ អនាគតទៅមុខយ៉ាងម៉េចខ្ញុំក៏មិនទាន់ដឹងដែរ"។

Coutinho ប្រាប់ដូច្នេះ។ មានក្លឹបជាច្រើនកំពុងតាមប្រមាញ់ខ្សែបម្រើឆ្នើមសាំបារូបនេះ ដូចជា Chelsea, Manchester United, Paris Saint-Germain ជាដើម ហើយ Liverpool ជាក្លឹបចាស់ក៏លេចឭចង់បានគេមកវិញដែរ៕

ដកស្រង់ពី៖ Sabay