Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Buffon និង Ronaldo អាច​នឹង​បាន​លេង​ជាមួយ​គ្នា​នៅ​រដូវ​កាល​ក្រោយ

  • បោះពុម្ព

អ្នកចាំទី Gianluigi Buffon គ្រោងនឹងត្រលប់មកកាន់ក្លឹប Juventus វិញ ក្រោយបញ្ចប់ការរួមរស់ជាមួយ Paris Saint-Germain។

កីឡាករវ័យ៤១ឆ្នាំកំពុងតែចង់វិលត្រលប់មកកាន់ក្លឹបចាស់ ដែលជាកន្លែងគេធ្លាប់លេងអស់១៧ឆ្នាំដើម្បីបានធ្វើការក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Maurizio Sarri។ កន្លងទៅថ្មីៗនេះ Buffon ធ្លាប់មានការទាក់ទងផ្ទេរទៅកាន់ក្លឹបអង់គ្លេស Leeds United ក៏ដូចជាត្រលប់ទៅកាន់ក្លឹប Parma បន្ទាប់ពីចំណាយពេលមួយឆ្នាំជាក្លឹប PSG។

យ៉ាងណាក្ដី ពេលនេះ Buffon កំពុងធ្វើការចរចាដើម្បីត្រលប់ទៅកាន់ Juventus។ នេះបើតាមសេចក្ដីរាយការណ៍ចេញពីប្រទេសអ៊ីតាលី។ អតីតជម្រើសជាតិអ៊ីតាលីក៏បានពិភាក្សាគ្នាសម្រាប់តំណែងប្រធានមួយនៅក្នុងក្លឹប បន្ទាប់ពីចូលនិវត្តន៍ ហើយការត្រលប់មកវិញក៏ចង់មកជួយគាំទ្រអ្នកចាំទី Wojciech Szczesny។

Buffon កកើតដំបូងចេញពីយុវជនរបស់ Parma ហើយបានឡើងមកលេងឈុតធំប្រកួតទីមួយក្នុងវ័១៧ឆ្នាំ ក្នុងឆ្នាំ១៩៩៥។ ៦ឆ្នាំបន្ទាប់គេបានក្លាយជាអ្នកចាំទីថ្លៃជាងក្នុងពិភពលោក ពេលដែលផ្លាស់មក Juventus ក្នុងតម្លៃខ្លួន៣២លានផោន កាលពីឆ្នាំ២០០១។

សម្រាប់កំណត់ត្រារបស់ Buffon នេះបានបំបែកកាលពី២ឆ្នាំមុន ពេលដែល Ederson ចូលរួមជាមួយ Man City តម្លៃខ្លួន៣៤លានផោន៕

ដកស្រង់ពី៖ Sabay