Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនស៊ីហ្គេមមកដល់ នារីខ្មែរ-អាមេរិក Casandre ទៅប្រកួតជើងឯកតេក្វាន់ដូធំ២នៅអូស្ត្រាលីទៀត

  • បោះពុម្ព

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាកញ្ញា Casandre Tubbs នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តេក្វាន់ដូធំពីរចាប់ពីថ្ងៃស្អែកទៅ នៅប្រទេសអូស្ត្រាលី។កីឡាការិនីខ្មែរ-អាមេរិកដែលជាជម្រើសជាតិកម្ពុជា Casandre ត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Oceania Presidents Cup G-2 នៅថ្ងៃទី២៧ ខែមិថុនាស្អែកនេះ មុនពេលបន្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open G-2 ទៀតនៅថ្ងៃទី២៩ ខែមិថុនានេះដូចគ្នា។

ព្រឹត្តិការណ៍សំខាន់ទាំងពីរនេះធ្វើឡើងនៅប្រទេសអូស្ត្រាលី។ជើងឯក Oceania Presidents Cup G-2 និង Australian Open G-2 បើកឲ្យចុះឈ្មោះចូលរួមប្រកួតពីគ្រប់កីឡាករ កីឡាការិនីមកពីប្រទេសផ្សេងៗជុំវិញពិភពលោកដែលធ្វើឲ្យព្រឹត្តិការណ៍ទាំងពីរក្លាយជាកម្រិតពិភពលោក។

ជារឿយៗ កីឡាករ កីឡាការិនីខ្លាំងៗរបស់ប្រទេសផ្សេងជុំវិញពិភពលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗជាច្រើនក្នុងមួយឆ្នាំៗដើម្បីជាការកម្តៅសាច់ដុំ និងត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍ធំលំដាប់ពិភពលោកផ្សេងដូចជា កីឡាអូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុនជាដើម។

ដូចគ្នានេះ Casandre ត្រូវបានគេមើលឃើញថា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកផ្សេងៗញឹកញាប់ ដោយពេលខ្លះឈ្នះមេដាយ ហើយពេលខ្លះក៏មិនទទួលបានលទ្ធផលល្អ ប៉ុន្តែនេះជាការត្រៀមខ្លួន និងកម្តៅសាច់ដុំសម្រាប់កម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចុងឆ្នាំ២០១៩នេះ៕