Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករខ្មែរ១រូប ចូលក្នុងបញ្ជី Top Scorer នៅលីគកំពូលកម្ពុជា

  • បោះពុម្ព

កីឡាករដាវ នីម របស់ក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ ជាកីឡាករខ្មែរមួយរូបគត់ ដែលអាចចូលក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ Top Scorer (Top 5) នៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី១២។

កីឡាករមកពីខេត្តតាកែវរូបនេះ ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ឈរលេខ៥ ស្មើកីឡាករ Athuheire Kipson របស់ក្លឹបណាហ្គាវើល។ កីឡាករ ៤នាក់ផ្សេងទៀត ដែលនៅឈរពីលើកីឡាករទាំង២ រួមមាន៖ Okereke Timothy Chiemerie ១៥គ្រាប់ (ក្លឹប Angkor Tiger) Dzarma Bata (ក្រសួងការពារជាតិ) Esho Omogba ១៣គ្រាប់ (ណាហ្គាវើល) និង Privat Mbarga (ព្រះខ័នរាជស្វាយរៀង)។

សូមបញ្ជាក់ថា ដាវ នីម បានស៊ុតបញ្ចូលទី ៦គ្រាប់ម្នាក់ឯង ពេលគិរីវង់សុខសែនជ័យ ឈ្នះក្រុមកំពង់ចាម ១២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ដាវ នីម មានស្រុកកំណើតនៅខេត្តតាកែវ បានផ្លាស់ទៅរស់នៅទឹកដីកម្ពូជាក្រោមជាមួយឪពុកម្ដាយ តាំងពីអាយុ ១០ឆ្នាំ។

កីឡាកររូបនេះ បានចូលលេងនៅគិរីវង់ តាំងពីឆ្នាំ ២០១៥ មក។ ក្រោយបង្ហាញទម្រង់លេងល្អ ដាវ នីម ត្រូវបានគ្រូបង្វឹកជម្រើសជាតិ Felix Gonzalez Dalmas កោះហៅឲ្យចូលបញ្ជីដំបូងនៃក្រុមជម្រើសជាតិ សម្រាប់ការប្រកួតជម្រុះ FIFA World Cup 2022 ជុំដំបូង តំបន់អាស៊ី កាលពីពេលថ្មីៗកន្លងទៅ (មិនជាប់បញ្ជីចុងក្រោយ)៕