បណ្តាញសង្គម

ប្រេស៊ីលឡើងទៅចាំវគ្គ Semi final ក្រោយឈ្នះប៉ារ៉ាហ្គាយដោយបាល់ប៉េណាល់ទី

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលទីបំផុតបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Copa America ហើយបន្ទាប់ពីយកឈ្នះប៉ារ៉ាហ្គាយដោយបាល់ប៉េណាល់ទី កាត់សេចក្ដី។

ការប្រកួតដែលបញ្ចប់ទៅមុននេះបន្តិច ក្រុមទាំងពីរធ្វើបានដោយលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះនៅ៩០នាទី ហើយអាជ្ញាកណ្ដាលមិនបានថែមម៉ោង១៥នាទី ២ដងទេ ពោលគឺទាត់ប៉េណាល់ទីម្ខាង៥គ្រាប់យកតែម្ដង។

ប្រេស៊ីលចូល៤ខូច១ដោយ Firmino ហើយ ប៉ារ៉ាហ្គាយចូល៣ខូច២ធ្វើឲ្យលទ្ធផល ប្រេស៊ីលឈ្នះ ៤-៣។យប់នេះក្រុមជម្រើសជាតិ អាហ្សង់ទីន នឹងប៉ះជាមួយវ៉េណេស៊ុយអេឡា វេលាម៉ោង២រំលងអាធ្រាត្រដើម្បីស្វែងរកកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលមានម្ចាស់ផ្ទះប្រេស៊ីលកំពុងរង់ចាំ៕