Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស

  • បោះពុម្ព

លីក២០១៤៖ ស្វាយរៀង លុតគីរីវង់ ៩ – ០ ខណៈណាហ្គាខប ស្មើប៉ូលិស ដោយ ប៉ែន ប៉ារ៉ាឌី ក្រុមជើងឯក ឆ្នាំចាស់ ខេត្តស្វាយរៀង បានបំបាក់ គីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៩ – ១ ក្នុងពានរង្វាន់ មិត្តហ្វូនខេមបូឌាន លីក២០១៤ (MCL 2014) កាលពីថ្ងៃទី ៩ ខែកក្កដា ម្សិលមិញ លើទីលាន ពហុកីឡដ្ឋានជាតិ ខណៈក្រុម ណាហ្គាខប ស្មើគ្នា ០ ទល់ ០ ជាមួយ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ។

៩គ្រាប់ របស់ស្វាយរៀង រកបានដោយ កីឡាករ សំអឿន ពិដោ ១ គ្រាប់, ណុប តុលា ១គ្រាប់, ប្រាក់ មុន្នីឧត្តម ២ គ្រាប់ និង Bata ៥គ្រាប់ ។ គេសង្កេតឃើញ ថាក្រោយចប់ តង់ទី១ លោក សំ វ៉ាន់ដេត បានប្ដូរ កីឡាករ ល្អៗមួយចំនួន ចេញដាក់ជំនួស វិញដោយកីឡាករ ក្មេងៗនិង កីឡាករ ទើបជាពីរបួស ។

ក្ដីស្រម៉ៃ របស់លោក សំ វ៉ាន់ដេត គឺ ចង់ស្រវ៉ាយ ចំណាត់ថ្នាក់លេខ  ៣ ក្នុងតារាង ពីណាហ្គាខប បើទោះជា មិនអាច ការពារជើងឯក បានក៏ដោយ ព្រោះក្រុមមួយនេះ សល់១ ប្រកួតក្នុងដៃទៀត ។ 

តារាងចំណាត់ថ្នាក់ ប្រចាំសប្ដាហ៍ទី ១៨ ៖ ១.ភ្នំពេញក្រោន ៤៨  ពិន្ទុ (+៣៦) ២. ចម្ការកៅស៊ូ បឹងកេត ៤១ពិន្ទុ (+២២) ៣. ណាហ្គាខប ៣៣ពិន្ទុ (+១៨) ៤. ស្វាយរៀង ២៩ពិន្ទុ (+២៣) ៥. បៀល ប្រាយយូណាយធីត ២៧ ពិន្ទុ (-៧) ៦. អគ្គស្នងការដ្ឋាន នគរបាលជាតិ ២៧ ពិន្ទុ (+៨) ៧. ភ្នំពេញត្រាយអាស៊ី ២៥ ពិន្ទុ (+៦) ៨. ក្រសួង ការពារជាតិ២០ ពិន្ទុ (-៨) ៩. សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ២០ពិន្ទុ (-១៧) ១០.វេស្ទើនយូនី អែហ្វស៊ី ១៨ ពិន្ទុ (-១៥) ១១. គិរីវង់ សុខសែនជ័យ ១៣ ពិន្ទុ (-៣៦) ១២. Albirex Niigata Phnom Penh ៧ពិន្ទុ(-៣៩)៕