Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kauthap ធ្ងន់ឆ្វេងទាំងជើង និងដៃ ផ្ដួល បាង កាយ៉ាក ឲ្យសន្លប់ត្រឹមទឹក២ ម្សិលមិញ

  • បោះពុម្ព

អ្នកប្រដាល់គុនខ្មែរដែលឧស្សាហ៍ឃើញមុខនៅសង្វៀនឯប្រទេសថៃ បាង កាយ៉ាក យប់មិញនេះភ្លាត់ស្នៀតត្រូវកណ្ដាប់ដៃមហាទម្ងន់របស់ថៃ Kauthap Wor សន្លប់ក្នុងទឹកទី២ នាជំនួបមិត្តភាពអន្តរជាតិរបស់ទូរទស្សន៍លេខ៥។

កីឡាករមកពីសមាគមក្រសួងកសិកម្មខាងលើនេះ មិនអាចប្រកួតឲ្យចប់៥ទឹកនោះទេ ពោលត្រូវសន្លប់ក្រោមថ្វីដៃភ្ញៀវយ៉ាងដំណំក្នុងទឹកទី២។ បាង កាយ៉ាក ហាក់ចាញ់ក្បាច់កីឡាករថៃ Kauthap ខណៈការវ៉ៃចេញមិនសូវធ្ងន់ និងមិនទាន់បានច្រើននោះទេ។

ជើងខ្លាំងឆ្លងដែនពីថៃ Kauthap មានទម្ងន់ជើងឆ្វេងធ្ងន់ ហើយទាត់ច្បាស់ៗទៀតផង ពេលមួយនៅក្នុងទឹកទី១ ទាត់កីឡាករកម្ពុជាខាងលើចង់ខូចដៃទៅហើយ ខណៈម៉ាត់ចូល១ដៃពេញមុខទៀតនោះ ធ្វើឲ្យ បាង កាយ៉ាក ដួលតែងើបមកវិញលឿនអាជ្ញាកណ្ដាលមិនបានរាប់នោះទេ។

ចូលទឹកទី២ភ្លាមអ្នកទាំងពីរបើកការសម្រុកគ្នាមួយប្រាវ កីឡាករថៃទាត់ឆ្វេងធ្ងន់ៗ និងម៉ាត់ឆ្វេងពេញមុខកីឡាករ បាង កាយ៉ាក លុះអ្នកលេងគុនខ្មែររូបនេះហក់ចូលចង់វ៉ៃយកពិន្ទុវិញក៏ត្រូវនិងដៃឆ្វេងរបស់ Kauthap ម្ដងទៀតសន្លប់បោះបង់ការត្រឹមនេះតែម្ដងទៅ។

សម្រាប់ការប្រកួតមិត្តភាពគូឯកប្រចាំសប្ដាហ៍របស់សង្វៀន TV5 ល្ងាចម្សិលមិញនេះគឺ បាង កាយ៉ាក ចាញ់សន្លប់ទឹក២ ក្រោមថ្វីដៃកីឡាករថៃ Kauthap។ ចំណែកគូពានរង្វាន់ទម្ងន់ ៥៤គីឡូក្រាម មិនមានប្រកួតនោះឡើយ ពោលសប្ដាហ៍ក្រោយទើបមានវិញគឺ ខេម ចាន់ ប៉ះ ជី ឆៃលី វគ្គផ្ដាច់ព្រ័ត្រលេខ១-២៕