Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រធាន La Liga ​មិន​ស្វាគមន៍ Neymar ​ទេ ព្រោះ​អន់​ចរិត​ពេក​

  • បោះពុម្ព

លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់ថាលោកមិនចង់បាន Neymar មកលេងក្នុងក្របខណ្ឌលីគអេស្ប៉ាញឡើយ ព្រោះខ្សែប្រយុទ្ធរូបនេះមានចរិតមិនល្អ មិនគួរយកគំរូតាមឡើយ។

Neymar កំពុងមានទំនាក់ទំនងផ្លាស់មកលេងនៅក្លឹប Barcelona វិញហើយ ក្រោយពីរូបគេមានបញ្ហាច្រើនជាមួយថ្នាក់ដឹកនាំក្លឹប PSG អ្នកគាំទ្រ និងរឿងអាស្រូវផ្លូវភេទរបស់ខ្លួនផងដែរ។

ជាមួយដំណឹងផ្លាស់ទៅអេស្ប៉ាញនេះដែរ លោក Tebas បានបញ្ជាក់ថាលោកចង់ឱ្យរូបគេនៅ PSG បន្ដ ជាជាងត្រលប់មកលេងនៅអេស្ប៉ាញ។ “ខ្ញុំចង់ឱ្យ Neymar កុំមក La Liga ព្រោះគាត់មិនមែនជាគំរូល្អឡើយ។ គាត់នឹងល្អសម្រាប់លីគយើង បើគាត់មានចរិតល្អ។ គាត់ជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែអាកប្បកិរិយាគឺជារឿងសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់។

យើងតែងតែចង់នាំចូលកីឡាករល្អៗមកលីគយើង ប៉ុន្តែរឿង Neymar នេះ អាកប្បកិរិយាគាត់មិនល្អឡើយ។ យើងបានព្យាយាមធ្វើឱ្យ La Liga ជាលីគមានតម្លៃ ហើយយើងិនចង់ប្ដូររូបភាពនេះចេញទេ”។ សម្ដីលោក Tebas ៕

ដកស្រង់ពី៖ Sabay