Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool បើ​កទ្វារ​ផ្ដល់​ឱកាស​ឲ្យ Coutinho ត្រលប់​មក Anfield វិញ

  • បោះពុម្ព

ក្លឹបហង្សក្រហម Liverpoolបានបើកទ្វារស្វាគមន៍ សម្រាប់ Philippe Coutinho ប្រសិនចង់ត្រលប់មកវិញ។

នេះយោងតាមសេចក្ដីរាយការណ៍មួយ។ ខ្សែបម្រើរបស់ Barcelona បានស៊ូទ្រាំនឹងពេលវេលាយ៉ាងលំបាកនៅប្រទេសអេស្ប៉ាញ ចាប់តាំងផ្ទេរពី Liverpool មក Nou Camp តម្លៃ១៤២លានផោន កាលពីខែ មករា ឆ្នាំ ២០១៨។

ពេលនេះ Coutinho បានបង្ហាញគំនិតចង់ចាកចេញ Barca ដើម្បីបន្តភាពរីកចម្រើននៃអាជីពរបស់ខ្លួន។ មានក្លឹបជាច្រើន រួមទាំង Manchester United ធ្លាប់បានទាក់ទងផ្ទេរកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។ ប៉ុន្តែ Coutinho បានធ្វើការសម្រេចយ៉ាងច្បាស់ថា មិនចូលរួមជាមួយ United ឡើយ ព្រោះតែចង់បង្ហាញគោរពដល់ Liverpool។

ផ្អែកតាមប្រភពសារព័ត៌មាន Le10Sport រាយការណ៍ថា មនោសញ្ចេតនារបស់ Coutinho បែបនេះបានបន្ទន់ចិត្ត Liverpool ធ្វើឲ្យពួកគេសម្រេចចិត្តផ្ដល់ឱកាសឲ្យគេជាលើកទីពីរមក Anfield៕

ដកស្រង់ពី៖ Sabay