បណ្តាញសង្គម

Rashford បន្តកុងត្រាជាមួយ Man Utd ដោយបានឡើងប្រាក់អាទិត្យយ៉ាងកប់

ខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Marcus Rashford បានយល់ព្រមជាមួយក្លឹប Manchester United ក្នុងការបន្តកុងត្រារយៈពេល ៤ឆ្នាំ ពោលគឺមានសុពលភាពរហូតដល់ឆ្នាំ២០២៣ ខណៈកុងត្រាចាស់នឹងផុតនៅឆ្នាំ២០២០។

បើតាមសារព័ត៌មាន The Sun កីឡាកររូបនេះនឹងទទួលបាន ប្រាក់ថ្លៃនឿយហត់ចំនួន ៣៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ខណៈក្នុងកុងត្រាចាស់របស់គេ Rashford ទទួលបានតែជាង ៩ម៉ឺនដុល្លារប៉ុណ្ណោះ។

Rashford ក្នុងរដូវកាល ២០១៨/១៩នេះ បានលេងចំនួន ៤៧ប្រកួត ដោយក្នុងនោះរកបាន ១៣គ្រាប់គ្រប់កម្មវិធីរបស់ក្លឹប។កីឡាករវ័យ ២១ឆ្នាំរូបនេះ បានដំឡើងមកលេងនៅក្រុមឈុតធំនៅឆ្នាំ២០១៦ ក្នុងសម័យលោក Louis Van Gaal ហើយចាប់ពីពេលនោះមក គេលេងបាន ១៧០ប្រកួត និងរកបាន ៤៥គ្រាប់៕