Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការ Juventus យក​​បាន Adrien Rabiot គ្មាន​អស់​មួយ​រៀល

  • បោះពុម្ព

ក្លឹបយក្សរបស់អ៊ីតាលី Juventus បានបំពេញរួចរាល់ចុះកុងត្រាយកខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ដោយគ្មានតម្លៃខ្លួន។

កិច្ចសន្យារបស់កីឡាករវ័យ២៤ឆ្នាំជាមួយក្លឹបជើងឯករបស់បារាំង Paris St-Germain បានផុតកាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩។ អ្នកចាត់ការរបស់ PSG លោក Thomas Tuchel មិនបានជ្រើសរើស Rabiot ជាជម្រើសឡើយតាំងពីខែធ្នូឆ្នាំមុន បន្ទាបពីមានការបញ្ជាក់ច្បាស់ថា គេនឹងមិនពង្រីកកុងត្រានៅជាមួយក្លឹបទៀតឡើយ។

កាលពីថ្ងៃអាទិត្យកន្លងទៅ Juventus បានបញ្ចេញរូបភាពជាច្រើននៃការមកដល់របស់ Rabiot មកកាន់ទីក្រុង Turin ដើម្បីធ្វើការពិនិត្យសុខភាព។ គេគឺជាកីឡាករទីពីរដែល Juventus ផ្ទេរគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេយកបាន Aaron Ramsey ពីក្លឹប Arsenal៕

ដកស្រង់ពី៖ Sabay