បណ្តាញសង្គម

Messi បន្តអត់ពានជាមួយជម្រើសជាតិ ក្រោយប្រេស៊ីលទម្លាក់អាហ្សង់ទីនយ៉ាងចុកចាប់

ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ Copa America យ៉ាងរលូនក្រោយយកឈ្នះ អាហ្សង់ទីន ២ទល់នឹង០។

ការប្រកួតដែលបញ្ចប់ទៅមុននេះបន្តិច នៅវគ្គទីមួយម្ចាស់ផ្ទះបាននាំមុខ១គ្រាប់មុនស៊ុតបញ្ចូលទីដោយ Gabriel Jesus នៅនាទី១៩ រួចបន្តរកបាន១គ្រាប់ទៀតនៅវគ្គទីពីរស៊ុតបញ្ចូលទីដោយ ខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool នៅនាទី៨១។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទ វេលាម៉ោង៣រំលងអាធ្រាត្រ ដែលមានប្រេស៊ីលកំពុងរង់ចាំស្រាប់ ខណៈ ប៉េរូ និងឈីលី ត្រូវដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែក វេលាម៉ោង ៧:៣០ព្រឹក។ ដោយឡែកអាហ្សង់ទីនត្រូវលេងដណ្ដើមចំណាត់ថ្នាក់លេខ៣នៅយប់ថ្ងៃសៅរ៍៕